សាលាដំបូងរាជធានីភ្នំពេញបន្តសវនាកាជំនុំជំរះចៅសង្កាត់គោករការនិងបក្សពួកករណីបោកគ្រាប់បែកសម្លាប់គ្រូសារសន ស៊ិ​ន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំរះលោកលាង សំណាត់ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបន្តបើកសវនាកា ដែលមានជនជាប់ចោទឈ្មោះ ភី ណុប ចៅសង្កាត់គោករការជាមេក្លោង ។
ជនជាប់ចោទទី១-មានឈ្មោះ ភី ណុប ភេទប្រុស អាយុ ៤២ឆ្នាំ (ចៅសង្កាត់គោករកា) ទី២-ឈ្មោះ នួន សំរិទ្ធិភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនដៃដល់)ទី៣-ឈ្មោះ ពៅ ប៊ុនធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាប្រធានសមាគមភូមិ អណ្តូងស្នាក់នៅក្នុងភូមិអណ្តូង សង្កាត់គោករការ​ខណ្ឌព្រែកព្នៅ និងទី៤-ឈ្មោះ អេង ប៉ូលី ភេទប្រុស អាយុ ២៨ឆ្នាំ ជាប្រជាពលរដ្ឋស្នាក់នៅក្នុងសមាគមភូមិអណ្តូង។
តាមចំលើយសារភាពរបស់ជនជាប់ចោទទាំង៣នាក់នាក់បានសារភាពចំពោះមុខចៅក្រម នឹងតំណាងអយ្យការថា ពួកគេពិត
ជាបានធ្វើសកម្មភាពគប់គ្រាប់បែកទៅលើក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ សន ស៊ិនពិតប្រាកដមែន ដោយមានឈ្មោះ ភី ណុបជាអ្នកផ្តើមគំនិតនិងផ្តល់គ្រាប់បែកអោយសម្លាប់ជនរងគ្រោះ ឈ្មោះសុំ ស៊ិន។
យោងតាមការសារភាពរបស់ឈ្មោះ នួន សំរិទ្ធបានបញ្ជាក់ថា ឈ្មោះ ពៅ ប៊ុនធឿនជាអ្នកជួលអោយខ្លួន(នួន សំរិទ្ធ)យកគ្រាប់បែកទៅគប់សម្លាប់ជនរងគ្រោះ ឈ្មោះ សន ស៊ិន(ជនរងគ្រោះ)ជួលក្នុងតម្លៃ៥០០០ ដុល្លាបើបានសម្រេច ក្រោយពីឃ្លាំចាំមើលអស់រយៈជាងមួយខែដោយឃើញមានឪកាសល្អខ្លួនក៏ទៅបបួលឈ្មោះ អេង ប៉ូលីនអោយជិះម៉ូតូឌុប ខ្លួនទៅភ្លាម គឺនៅល្ងាចម៉ោង ៦និង ៣៥នាទី ថ្ងៃទី៩ ខែ តុលាឆ្នាំ២០១៤នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលអោយស្លាប់ក្មេងអាយុ១២ឆ្នាំម្នាក់ និងរងរបួស៦នាក់រួមទាំងសន ស៊ិនផងដែរ។
ដោយលែកឈ្មោះ ពៅ​ ប៊ុនធឿនបានសារភាពថា ខ្លួនបានទទួលបញ្ជាពីឈ្មោះភី ណុបជាអ្នកជួលក្នុងតម្លៃ១ម៉ឺនដុល្លា អោយរកឃាដករសម្លាប់ឈ្មោះ សន ស៊ិន ដោយខ្លាចជនរងគ្រោះជាប់ឆ្នោតបានធ្វើជាចៅសង្កាត់ជំនួសខ្លួន ។ ជនជាប់ចោទឈ្មោះ ភី ណុបបានបដិសេតថា ខ្លួនមិនបានជួលជនដៃដល់ទាំងនោះទេ គឺពួកគេធ្វើដោយគ្មានបញ្ជា ជនជាប់ចោទ(ភី ណុប) បន្តថាកន្លងមកខ្លួនធ្លាប់មានបញ្ហាជាមួយនិងជនរងគ្រោះដែរនិងធ្លាប់ជួលឈ្មោះ ពៅ ប៊ុនធឿនអោយរកឃាដករម្តងដែរ បន្ទាប់មកក៏អោយផ្អាកវិញ។
ក្រោយពីស្តាប់ចំលើយរបស់ជនជាប់ចោទទាំង៤នាក់ និងដេញដោលសួរអស់ជាង៤ម៉ោងរួចមក ក្រុមប្រឹក្សាជំនុំជំរះ និងតំណាងអយ្យាកាបានធ្វើសេចក្តីសន្និដ្ឋានថា នៅរក្សាបទចោទអោយនៅដដែល ដោយចោទពីបទ ប៉ុនប៉ងមនុស្សឃាដគិតទុកជាមុន តាមមាត្រា ២០០នៃក្រមព្រហ្មទ័ណ្ឌ តុលាកាសម្រេចលើកទៅប្រកាសនៅថ្ងៃទី២០ខែ កក្កដាឆ្នាំ២០១៥ខាងមុខវិញជាបន្តទៀត៕ចាន់ធឿន

20150720-173036.jpg

20150720-173040.jpg

...

20150720-173044.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print