បុរសម្នាក់គេសង្ស័យជាកម្មករនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងបើកដេញរថយន្តដឹកទា ជ្រុលទៅបុកស្រ្តីម្នាក់លក់ក្រឡានស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់លក់ក្រឡាននៅក្បែរចិញ្ចើមថ្នល់ត្រូវបានរថយន្តកាមរីឆ្លាម១គ្រឿងជ្រុលទៅបុកស្លាប់ខណៈរថយន្តនោះបើកប្រជែងរថយន្ត១គ្រឿងទៀតដែលគេសង្ស័យអ្នករថយន្តកាមរីបង្កជាកម្មកររបស់នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃដេញតាមចាប់រថយន្តដឹកសត្វទា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើករថយន្តជាជនបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចគ្រាដែលជនបង្កជាប់ក្នុងរថយន្តចេញមិនរួចនៅពេលរថយន្តកាមរីក្រឡាប់ផ្ងារជើងឡើងលើ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផាត រស្មី អាយុ២៣ឆ្នាំ ចំណែកអ្នកបើករថយន្ត បង្កឈ្មោះ ឡាន់ ចាន់រ៉ា ភេទប្រុស​អាយុ២៦ឆ្នាំ ជនរងគ្រោះនិងអ្នកបើករថយន្តបង្ករស់នៅភូមិ ឃុំខាងលើជាមួយគ្នា។ បើតាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម១គ្រឿងបើកយ៉ាងលឿនចេញពីទិសខាងជើងទៅត្បូង ដែលប្រជាពលរដ្ឋអះអាងថារថយន្តកម្មកររបស់មន្រ្តីកម្មករនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដាក់កុងត្រូលនៅលើចិញ្ចើមថ្នល់នៅភូមិគោកទម្លាប់នោះ ដេញតាមរថយន្តដឹកសត្វទា ហើយបើកប្រជែងរថយន្តធុនធំ១គ្រឿង ក្នុងទិសដៅស្របគ្នា បន្ទាប់មករថយន្តបង្កគេចរថយន្ត១គ្រឿងទៀត ក្នុងទិសដៅផ្ទុយគ្នាមកពីខាងមុខ ហើយរថយន្តកាមរីបង្កក៏កាច់ចង្កូតជ្រុលទៅបុក ស្រ្តីរងគ្រោះកំពុងតែអង្គុយលក់ក្រឡាននៅក្បែរចញ្ចើមថ្នល់បណ្តាលឱ្យស្លាប់មួយរំពេចនៅ កន្លែងកើតហេតុ ។ នៅពេលនោះរថយន្តបង្កបានក្រឡាប់ផ្ញារជើងឡើងលើ អ្នកបើកនៅក្នុងរថយន្តមិនទទួលរងរបួសនោះទេ ហើយត្រូវបានប្រជាពលរដ្ឋ ចាប់ទាញចេញពីក្នុងរថយន្តប្រគល់ឱ្យសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់។ ជុំវិញហេតុការបង្កការគ្រោះថ្នាក់ចរាចរណ៍ខាងលើ លោក វ៉ាន់​ វុទ្ធី មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង បានបំភ្លឺឱ្យដឹងថា ជនបង្កបើករថយន្តបុកស្រ្តីលក់ក្រឡាន ស្លាប់ខាងលើ គឺមិនមែនកូនចៅលោកនោះទេ ដោយជននោះជាកូនម្ចាស់ផ្ទះ ដែលលោកជួល  ធ្វើស្នាក់ការសម្រាប់ត្រួតពិនិត្យការងារបទល្មើសសេដ្ឋកិច្ច។លោកអះអាងទៀតថាករណីការបង្កគ្រោះ ថ្នាក់ចរាចរណ៍នោះមិនជាប់ពាក់ព័ន្ធនិងការងាររបស់លោកនោះទេ។ ជនបង្កបើករថយន្តចេញ ពីផ្ទះដើម្បីទៅយកទូរស័ព្ទនៅផ្សារអូរស្ងួត។ ប៉ុន្តែចំណែកលោកប្រធានភូមិគោកទម្លាប់អះអាងថា ជនបង្កខាងលើជាកម្មកររបស់មន្រ្តីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយពីមុនជននេះធ្លាប់បើករថយន្តដេញតាមចាប់រថយន្ដដឹកទំនិញ នៅពេលកើតហេតុជនបង្កបើករថយន្តដេញតាមចាប់រថយន្តដឹកសត្វទា។ ពាក់ព័ន្ធបញ្ហានេះដែរ ត្រូវបានជនបង្កគេអះអាងថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺរូបគេបើករថយន្តទៅយកទូរស័ព្ទដៃដែលដាក់ឱ្យជាងជួសជុលនៅផ្សារអូរ ស្ងួត គឺមិនបានបើករថយន្តដេញតាមចាប់រថយន្តដឹកទំនិញនោះឡើយ។ បច្ចុប្បន្នជនសង្ស័យ និងរថយន្តបង្កត្រូវបាននគរបាលស្រុកមង្គលបុរី នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បី ​កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕​​ វិច្ឆិកា

014

015

...

017

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print