អនុវត្តន៍ដីកាចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការលើករណីរំលោភសេពសន្ថវៈកាលពីជាង១០ឆ្នាំមុន

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកចិត្តបុរី បានសម្រេចចាប់ខ្លួនជនសង្សយ័ម្នាក់តាមអំណាចដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គង់ សុខុម ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តក្រចេះ លេខៈ២៨ ច.ខ២០០៣  ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៣ ពីបទ(រំលោភសេពសន្ថវៈ) ដែលប្រព្រឹត្តកាលពីជាង១០ឆ្នាំមុន ។ ការចុះអនុវត្តន៍អំណាចដីការបស់នគរបាលស្រុកចិត្តបុរី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៥ នៅលើលំនៅដ្ឋានជនសង្ស័យ ក្នុងភូមិតាលុស ឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ហើយជនម្នាក់នេះ ជាប់សង្ស័យលើករណីរំលោភសេពសន្ថវៈ      ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០២ ។ លោកវរៈសេនីយ៍ត្រី ហួត លឹមហ៊ាង នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ មាញ ក្រៀម អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិតាលុស ឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ។  គឺត្រូវកម្លាំងនគរបាល ចាប់ឃាត់ខ្លួន បានខណៈដែលជននេះ បានបង្ហាញខ្លួន នៅក្នុងភូមិរបស់ជនសង្ស័យរស់នៅ ។ លោកនាយការិយាល័យបានបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួនជននេះ ទៅតាមអំណាចដីការួចមក ជននេះគឺត្រូវកម្លាំងនគរបាលបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ ខែកក្កដា ដើម្បីមានចំណាត់ការបន្ត៕ កោះទ្រុង

IMG_6371

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print