តាមលទ្ធផលស្រាវជ្រាវមួយដែលសារព័ត៌មាន Sunday Mirror ទើបតែបានប្រកាសកាលពីថ្ងៃទី១៩ ខែកក្កដា ថា ក្រុមអិស្លាមបង្កើតរដ្ឋ IS បានទិញដីនៅតំបន់ដាច់ស្រយាល ស្ថិតនៅក្នុងភូមិមួយក្នុងប្រទេសបូស្នៀ ជាប់ព្រំដែន Herzegovina ។ទីតាំងនោះទុកសម្រាប់ហ្វឹកហាត់ឧទ្ទាមក្នុងការវាយប្រហារនៅក្នុងតំបន់អឺរ៉ុបនិងអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា មានខ្មាន់កាំភ្លើង១២នាក់ត្រូវបានហ្វឹកហាត់នៅក្នុងភូមិOsve ក្រោយមកទៅកាន់ទីលានប្រយុទ្ធនៅក្មុងប្រទេសស៊ីរី ។ ខ្មាន់កាំភ្លើង៥នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារតែការវាយប្រហារពីអាមេរិក និងសម្ពន្ធមិត្ត។
សារព័ត៌មាន Sunday Mirror បានផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នុំ ហើយមិនត្រូវបានប្រព័ន្ធ GPS កំណត់នោះឡើយ ។ នៅទីនោះគេអាចចូលទៅបានតាមផ្លូវយ៉ាងលំបាក់ឡើងចុះជ្រោះភ្នុំតូចៗ ម៉ូតូអាចចូលទៅបាន។
ទីតាំងនោះត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋ មកពីប្រទេសស៊ីរី អីរ៉ាក់និង អាហ្វ្រិកខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបានឲ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀនិង Herzegovina ត្រូវបានក្រុមអិស្លាមប្រើប្រាស់ទុកសម្រាប់ធ្វើជាឆ្នន់វាយប្រហារទៅលើទីតាំងនានានៅលោកខាងលិច។
កន្លងមកប្រធានាធិបតីអាមរិក នៅក្នុងមន្ទីរប៉ងតាហ្គោលពីតំណើរការប្រឆាំងក្រុមអ៊ិស្លាម បង្កើតរដ្ឋIS លោកអូបាម៉ាបានភ្លាត់សម្តីនិយាយថា «កំពុងតែហ្វឹកហាតក្រុមអ៊ិស្លាមបង្កើតរដ្ឋIS »។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ពិភាក្សាពីសកម្មភាពប្រឆាំងក្រុមភេរវកម្មIS ដែលកំពុងតែគ្រប់គ្រងទឹកដីមួយផ្នែកធំនៅអ៊ីរ៉ាក់ និងស៊ីរី ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីអូបាម៉ាបញ្ចាក់ថា អាមេរិកបន្តហ្វឹកហ្វឺននិងជួយដល់កមកម្លាំង ក្នុងស្រុកតស៊ូវាយប្រហារក្រុមIS នៅលើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ ។ លោកអូបាម៉ាបញ្ចាក់ថាមិនអាចវាយប្រហារទៅលើក្រុមIS តែពីលើដែនអាកាសនោះឡើយ ការយកឈ្នះបានអាស្រ័យទៅលើទាហាន ក្នុងស្រុកដែលទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេសមកពីបរទេស។
លោកអូបាម៉ា បញ្ចាក់ ដោយប្រើពាក្យកាត់មួយទៀតសម្តៅទៅលើក្រុម IS ថា«Ramadi មាន ប្រៀបធ្វើឲ្យកម្លាំងទាហានអ៊ីរ៉ាក់ធ្លាក់ក្នុងសភាពចលាចល់ ។ ដូច្នេះជាមួយនឹងជំហាន បន្ថែម ដែលបានស្នើឡើងកាលពីខែមុន យើងបានបង្កើតសកម្មភាពហ្វឹកហាត់ដល់កម្លាំងទាហាន ISIL ក្នុងនោះមានទាំងក្រុមស្ម័គ្រចិត្តមកពីក្រុមសាន់នីនៅខេត្ត អែនបា»។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្ដី អ្នកប្រវត្ដិវិទូអាមេរិក ដែលបានចោទប្រកាន់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ថាជាកម្លាំងទាហាន ដែលរដ្ឋាភិបាលអាមេរិក បានបង្កើតឡើង ដោយសម្ងាត់ ដើម្បីអុកឡុកបង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។ អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិក លោក Webster Tarpley បានបញ្ជាក់ ថា មេដឹកនាំក្រុមIS លោក Abu Bakr al Baghdadi ជាបុគ្គលដែលមាន ទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសមា ជិកព្រឹទ្ធសភាអាមេរិក លោកចន មិក ខែន។
សាស្ដ្រាចារ្យ Webster Tarpley ជាអ្នកឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្ដ្រ ធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាល អាមេរិក ក្រោយពេលដែលលោកចេញ ផ្សាយសៀវភៅស្រាវជ្រាវស្ដីពីការវាយ ប្រហារភេរវកម្ម១១ កញ្ញា ។ ខ្លឹមសារ នៅក្នុងសៀវភៅ ១១ កញ្ញា បានបញ្ជាក់ ច្បាស់ថា ក្រុមភេរវកម្មនៅទូទាំងពិភព លោកសុទ្ធសឹងតែបង្កើតឡើងដោយ រដ្ឋាភិបាលអាមេរិក ទទួលបានការគាំទ្រ ពីអាមេរិកដោយសម្ងាត់ ។ នេះមិនមែន ជាលើកទីមួយឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ ការបង្កើតក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។
កន្លងមក បណ្ដាញទូរទស្សន៍ ប្រេស ធីវី របស់អ៊ីរ៉ង់ក៏បានធ្វើបទសម្ភាសន៍ជា មួយសាស្ដ្រាចារ្យWebster Tarpley ពីមូលហេតុដែលលោកចាត់ទុកថា រដ្ឋា ភិបាលអាមេរិកជាអ្នកបង្កើត និងនៅពី ក្រោយក្រុមអ៊ិដស្លាមបង្កើតរដ្ឋ ។ តាម ប្រសាសន៍របស់លោកWebster Tarpley ប្រភពផ្គត់ផ្គង់ថវិកា និងសព្វា វុធដល់ក្រុមIS និងក្រុមភេរវកម្មនានា សម្រាប់ធ្វើសកម្មភាព គឺមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ពន្ធមិត្ដដ៏ជិត ស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ លោកក៏បានចោទប្រកាន់អ្នកដែល ផ្ដល់ថវិកាដល់ក្រុមIS ជាព្រះអង្គម្ចាស់ Abdul Rahman al Faisal ជាមួយ នឹងព្រះអង្គម្ចាស់ Turki bin Faisal al Saud ធ្លាប់កាន់តំណែងជាឯករាជទូត ប្រចាំនៅអាមេរិក ។ ដូច្នេះប្រសិនបើ អាមេរិកពិតជាចង់កម្ចាត់ក្រុមIS នោះ គ្រាន់តែចេញបញ្ជាមួយម៉ាត់ឱ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យបញ្ចប់ការផ្ដល់ ជំនួយសព្វាវុធ និងថវិកា ក្រុមIS នឹង បញ្ចប់ទៅដោយស្វ័យប្រវត្ដិ មិនចាំបាច់ បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែក ពិភពលោកនោះឡើយ ។
មូលហេតុមួយទៀត លោក Tarpley បញ្ជាក់ថា ទួរគីជាប្រទេសដែលមាន កម្លាំងទាហានខ្លាំងបំផុតនៅក្នុងសម្ពន្ធ មិត្ដណាតូ ហើយមានភូមិសាស្ដ្រជាប់ ព្រំដែនស៊ីរី និងអ៊ីរ៉ាក់ ទាំងនោះហើយធ្វើ ឱ្យលោកដាក់សំណួរសួរថា ហេតុអ្វីបាន ជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ នៅតំបន់ដែលIS កំពុងតែគ្រប់គ្រង ក្នុង ពេលដែលអាមេរិក និងណាតូប្ដេជ្ញា កម្ចាត់ក្រុមIS នោះ ។
អ្នកប្រវត្ដិវិទូអាមេរិករូបនេះបាន បង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនដែលប្រកាសពីការ ប្ដេជ្ញាវាយប្រហារក្រុមIS ប៉ុន្ដែបែរជា បដិសេធបង្កើតសម្ពន្ធមិត្ដជាមួយរដ្ឋាភិ បាលស៊ីរីបាសា អាល់អាសាដ ក្នុងការ វាយប្រហារយកឈ្នះក្រុមIS ដោយប្រើ ប្រាស់រយៈពេលខ្លី ។
ចំណុចចុងក្រោយដែលលោក Tarpley សង្ស័យនោះពាក់ព័ន្ធនឹងក្រុម ហ៊ុនអ៊ីនធើណេតដែលក្រុមIS ប្រើប្រាស់ បណ្ដាញសង្គម ប្រព័ន្ធអ៊ីនធើណេត សម្រាប់ប្រកាសជ្រើសរើសខ្មាន់កាំភ្លើង ថ្មីមកពីគ្រប់ទិសទីជុំវិញពិភពលោក ។ លោកTarpley បញ្ជាក់ថា បណ្ដាក្រុម ហ៊ុនអ៊ីនធើណេតធំបំផុត សុទ្ធសឹងតែ មានទីតាំងនៅអាមេរិក ក្រោមការគ្រប់ គ្រងរបស់អាមេរិក តើហេតុអ្វីបានជា អាមេរិកមិនកាត់បន្ថយការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមIS? ៕