លោកឧត្តមសេនីយ៍ស្នងការព្រមានធ្ងន់ៗដល់នគរបាលការពារព្រំដែនគោកពាក់ព័ន្ធនិងយកប្រាក់ពីពលករឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖
​លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមាន ធ្ងន់ៗទៅដល់នគរបាលការពារព្រំដែនគោកមួយចំនួនដែលកំពុងឈរជើងនៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត និងភូមិសាស្រ្តស្រុកអូរជ្រៅ ពាក់ព័ន្ធនិងករណីយកប្រាក់ពីពលករខ្មែរឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងម្នាក់ៗ២ពាន់រៀលទៅ៥ពាន់រៀល និងអាចប្រឈមនិងផ្លូវ ច្បាប់បើសិននៅតែបន្តសកម្មភាពយកប្រាក់ពីពលករខ្មែរតទៅទៀតបើមិនបញ្ឈប់នោះ។ ការព្រ
មានធ្ងន់ៗទៅលើនគរបាលការពារព្រំដែនគោករបស់លោកឧត្តមសេនីយ៍ស្នងការបែប នេះគ្រាដែលលោកទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកលោក និងតាមបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយពីសកម្មភាពរបស់នគរបាលការពារព្រំដែនគោក ខ្លះដែលអនុវត្តខុសនិងគោលការច្បាប់ ករណីនេះលោកឧត្តមសេនីយ៍ស្នងការសូមឱ្យអង្គភាពនៃវរៈការពារព្រំដែនគោកដែលឈរជើងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅត្រូវពិនិត្យឡើងវិញពីបញ្ហានេះ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងទៀតថា បញ្ហាច្រករបៀងគឺបញ្ចប់កុំកើតមានតទៅទៀតពីព្រោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបញ្ជាហាមដាច់ខាតឱ្យបិទច្រករបៀងទាំងព្រំដែនថៃនិងព្រំដែនវៀតណាម មិនអនុញ្ញាតឱ្យមានទៀតឡើយ។ ការប៊ព្រមានរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យទៅលើនគរបាលវរៈការពារព្រំដែនលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
​សូមបញ្ជាក់ថាពាក់ព័ន្ធនិងច្រករបៀងខុសច្បាប់នោះដែរ កន្លងមកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានគណៈបញ្ជាការទទួលទិសភូមិភាគ៤និងភូមិភាគ៥ ធ្លាប់ធ្វើការព្រមានដល់កម្លាំងនគរបាលការពារព្រំដែន គោកទាំងអស់បញ្ចប់នូវសកម្មភាពឃុបឃិតជាមួយឈ្មួញខិលខូចឱ្យមានការនាំចូលទំនិញខុសច្បាប់តាមច្រករបៀងនិងការឱ្យមានពលករឆ្លងដែនខុសច្បាប់ជាដើមនោះ។នៅពេលនោះ នាយឧត្តមសេនីយ៍អគ្គស្នងការរងក៏បានឱ្យនាយប៉ុស្ថិ៍ នាយរងប៉ុស្ថិ៍ព្រំដែននៃវរៈទាំង៤ ធ្វើកិច្ចសន្យាផ្តិតមេដៃបញ្ឈប់កុំឱ្យមានបទល្មើសឆ្លងដែនខុសច្បាប់តាមច្រករបៀងតទៅទៀត បើនៅតែល្មើសបទបញ្ជាបុគ្គលនោះនិងប្រឈមតាមផ្លូវច្បាប់រឺដាក់ទោសទណ្ឌតរបស់វិន័យកងកម្លាំងនគរបាលជាតិ៕វិច្ឆិកា

20150720-173703.jpg

20150720-173710.jpg

...

20150720-173714.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print