ចូលទៅរើសអេតចាយក្នុងចំណុចហាមឃាត់ក្នុងបន្ទាយ អា​សេអូផ្ទុះគ្រាប់បែកដាច់ ដៃស្តាំម្ខាង

ចែករំលែក៖

កំពង់ស្ពឺ ៖ បុរសអ្នកដើររើសអេតចាយម្នាក់បានដាច់ដៃស្តាំម្ខាងហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗខណះដែលចូលទៅក្នុងតមបន់ហាមឃាត់ក្នុងបន្ទាយទាហានអាសេអូ។
ហេតុការណ៍ផ្ទុះគ្រាប់ខាងលើនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង ១៥នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​តំបន់​ហាមឃាត់​របស់​បន្ទាយទាហាន​អា​សេ​អូ ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា​ប្រជាពលរដ្ឋ​ម្នាក់ដែលរងរបួសត្រូវបានគេស្គាល់​ឈ្មោះ ឆាយ សារ៉ុន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមុខរបរដើរើសអេតចាយ រស់នៅ​ភូមិ​សេរី​វន្ត ឃុំ​មហា​សាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពបានបន្តថានៅមុនពេលកើតហេតុជនរងគ្រោះបាន​លួច​ចូល​ទៅ​រើស​អេតចាយ​នៅ​តំបន់​ហាមឃាត់​ទីលាន​បាញ់​គ្រាប់​ពិត របស់ទាហានអា​សេ​អូ បណ្ដាល​ឲ្យ​ផ្ទុះ​គ្រាប់មួយ​មិន​ដឹង​ប្រភេទអ្វីនោះទេបណ្តាលឲ្យ រង​របួស​ដាច់​ប្រអប់ដៃ​ស្តាំម្ខាង ហើយ​ត្រូវ​បានក្រុមគ្រួសារដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺដើម្បីសង្គ្រោះ។
នៅពេលដែលក្រុមអ្នកយកព័ត៌មានព្យាយាមទៅដល់កន្លែងទីតាំង ​កើតហេតុ ប៉ុន្តែត្រូវបានកម្លាំង​យោធាដែលយាមកាមនៅទីនោះ​ហាម​មិន​ឲ្យ​ចូល​ទេ ដោយនិយាយថាកម្លាំង​យើង​កំពុង​ចាត់​ការ​បន្តមិនទាន់ឲ្យចូលទេ៕ សេនា សក្តិ

20150720-183050.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print