ខេត្តបន្ទាយមានជ័យ:បើតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចការពារព្រំដែនគោកឈរជើងនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា មានរថយន្ត១គ្រឿងដឹកឈើគ្រញូងខុសច្បាប់បស់ឈ្មួញថៃដែលគេសង្ស័យឈ្មួញបម្រុងនាំចូលឆ្លងដែនចូលប្រទេសកម្ពុជាតាមច្រករបៀងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតរឺស្រុកម៉ាឡៃត្រូវបានទាហានឈុតខ្មៅថៃដេញចាប់បង្រ្កាបនិងឃាត់រថយន្តរួមនិងឈើគ្រញូងជាច្រើនដុំ បញ្ជូនទៅក្នុងប្រទេសថៃវិញ។ការបង្រ្កាបឈើគ្រញូងរបស់ទាហានឈុតខ្មៅថៃធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នៅចំណុចភូមិដូនណយ ឃុំ ថាខាម ស្រុកអារញ្ញខេត្តស្រះកែវ ដេលឈមនិងភូមិសាស្រ្តក្នុងភូមិក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទាហានឈុតខ្មៅថៃដែលបង្រ្កាបបានឈើគ្រញូងដឹកតាមរថយន្តនៅក្នុងដីថៃ បែបនេះ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថាជំនួញឈើគ្រញូងកំពុងតែងើបឡើងវិញស្របពេលដែលតម្លៃឈើគ្រញូងបានចាប់ផ្តើមមានហាងឆេងឡើងវិញនោះហើយ ខណៈដែលបទល្មើស នាំឈើគ្រញូងឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រករបៀងក្នុងភូមសាស្រ្ត ខេត្តបន្ទាយមានជ័យ ត្រូវគេបង្ហើបឱ្យដឹងឈ្មួញចាប់ធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងផងដែរ។
ពាក់ព័ន្ធជំនួញឈើគ្រញូងនេះដែរ បើតាមប្រភពព័ត៌មានរាយការណ៍ឱ្យដឹងថាឈ្មួញ ដែលមកទិញឈើគ្រញូងនៅខេត្តបន្ទាយមានជ័យ គឺមានទាំងឈ្មួញខ្មែរ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងឈ្មួញជនជាតិវៀតណាម មកកំម៉ង់ទិញឈើគ្រញូងផ្ទាល់នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីឈ្មួញខ្មែរម៉ៅការទិញឈើគ្រញូងនៅខេត្តបន្ទាយមានជ័យបាននាំលួចលាក់ឆ្លងដែនពីប្រទេសថៃយកមកស្តុកទុកក្នុងខេត្តបន្ទាយមានជ័យ ហើយត្រូវលក់បន្តទៅឱ្យឈ្មួញ ដឹកជញ្ជូនតាមរថយន្តទៅកាន់ព្រំដែនប្រទេសវៀតណាម។
ឈ្មួញរកស៊ីឈើគ្រញូងធំជាងគេត្រូវគេនៅខេត្តបន្ទាយមានជ័យត្រូវបានគេលួចបង្ហើប ឱ្យដឹងថាមានឈ្មោះ វីន ឈ្មោះ កណ្តុរ ឈ្មោះ វិញ និងឈ្មោះ ឌី និងឈ្មោះជាតិ មានឈ្មួញមួយចំនួនទៀតផងដែរ។គេមិនដឹងថាជំនួញឈើគ្រញូងរបស់ឈ្មួញទាំងនេះ អាចនិងជាប់ពាក់ព័ន្ធនិងការឃុបឃិតជាមួយសមត្ថកិច្ចនោះឡើយ។បើតាមសេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថាឈើគ្រញូងកន្លងមកត្រូវបានឈ្មួញនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ និងស្រុកថ្មួក និងស្រុកអូរជ្រៅជាដើមនោះ៕វិច្ឆិកា
ឈើគ្រញូង១រថយន្តដែលគេបម្រុងនាំពីប្រទេសថៃនាំឆ្លងចូលមកប្រទេសកម្ពុជាខុសច្បាប់ត្រូវទាហានឈុតខ្មៅថៃបង្រ្កាបក្នុងដីថៃ ទល់មុខភូមិសាស្រ្តក្រុងប៉ោយប៉ែត
...