បណ្តាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជំពាក់បំណុលសរុប៣៤០ពាន់លានដុល្លារ

ចែករំលែក៖

ក្រោមឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ បណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមិនអាចហោះហើរបានឡើយ ធ្វើឲ្យជំពាក់បំណុលសរុបរហូតដល់ទៅ៣៤០ពាន់លានដុល្លារ ។
សារព័ត៌មាន Bloomberg បានផ្សាយថា ក្នុងពេលដែលវិស័យទេសចរណ៍ អាកាសចរណ៍ធ្លាក់ចុះដោយសារតែកូវីដ-១៩ ធ្វើឲ្យវិស័យអាកាសចរណ៍ត្រូវផ្អាកដំណើរការ ។ ចាប់តាំងពីឆ្នាំ២០២០មក បំណុលនៃបណ្តាក្រុមហ៊ុនអាកាសចរណ៍ បានកើនឡើងដល់ទៅ២៣% ហើយក្នុងរយៈពេលពីដើមឆ្នាំ២០២១មក ដែលនាំឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍បានសម្រេចខ្ជីប្រាក់បន្ថែម៦៣ពាន់លានដុល្លារ។
បច្ចុប្បន្ន រដូវកាលវិស្សមកាលនៅតំបន់អឺរ៉ុបបានបញ្ចប់ហើយ ប៉ុន្តែតំបន់ជាច្រើននៅតែបន្តអនុវត្តវិធានការបិទខ្ទប់ ។ វិស័យអាកាសចរណ៍អន្តរជាតិបានធ្លាក់ចូលក្នុងវិបត្តិបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ EasyJet Plc និង Japan Airlines Co និងក្រុមហ៊ុនJapan Airlines Co ក៏បានប្រកាសគម្រោងបង្កើនទុនបន្ថែមទៀតដើម្បីរក្សាការហោះហើរជាបន្តទៀត។
ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានខ្ជីប្រាក់បន្ថែម ៤០០លានដុល្លារនិងបោះបណ្ណមូលបត្រមានទឹកប្រាក់ចំនួន១,២ពាន់លានផោន ស្មើនឹង ១,៧ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមហ៊ុនឆ្លងផុតដំណាក់កាលលំបាកបំផុត។ ចំណែកក្រុមហ៊ុន អាកាសចរណ៍ Japan Airlines ក៏បានសម្រេចចេញបណ្ណមូលបត្រមានតម្លៃដល់ទៅ ២,៧ពាន់លានដុល្លារ ដើម្បីបន្តដំណើរការក្រុមហ៊ុន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី ក៏បាន ប្រកាសលក់បណ្ណមូលបត្រ ដើម្បីបន្តដំណើរការក្រុមហ៊ុនផងដែរ។ ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានសម្រេចផ្តល់ជំនួយជាទឹកប្រាក់៤៨២ពាន់លានដុល្លារ ដើម្បីទប់ស្កាត់បណ្តាក្រុមហ៊ុនអាកាសចរណ៍រំសាយបុគ្គលិក។ បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានរំសាយបុគ្គលិកសរុបរហូតដល់ទៅជាង១សែននាក់ហើយ៕ដោយ៖ធី រីណា

...

បំណុលឧស្សាហកម្មអាកាសចរណ៍អន្តរជាតិបានកើនឡើងដល់ ៣៤០ ពាន់លានដុល្លារ។ រូបថត៖ Bloomberg ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print