ខ្សែប្រយុទ្ធ Cavani មានបញ្ហារបួស ខកខានការប្រកួតពានរង្វាន់ Champions League ជាមួយក្រុមYoung Boys

ចែករំលែក៖

ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុម Young Boys នៅថ្ងៃអង្គារនេះ ដោយមានរបួសបន្តិចបន្តួច ប៉ុន្តែ Cristiano Ronaldo មានឈ្មោះក្នុងក្រុមការធ្វើដំណើរទៅកាន់ទឹកដីក្រុមស្វ៊ីសមួយនេះ។

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Cavani បានទទួលជ័យជម្នះក្នុងការហ្វឹកហាត់ក្នុងការប្រកួតជ័យជម្នះ ៤-១ លើក្រុម Newcastle កាលពីថ្ងៃសៅរ៍។ គ្រូបង្វឹកលោក Ole Gunnar Solskjaer និយាយថា Cavani នឹងត្រូវអវត្តមានមួយសប្តាហ៍។

ខ្សែបម្រើស្លាប Anthony Elanga វ័យ១៩ឆ្នាំត្រូវបានបញ្ចូលក្នុងក្រុមទាំង២២នាក់រួមជាមួយអ្នកចាំទី Matej Kovar វ័យ២១ឆ្នាំ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ រ៉ូណាល់ដូដែលរកបាន២គ្រាប់នៅចុងសប្តាហ៍ក្នុងការប្រកួតដំបូងរបស់គេសម្រាប់ក្លិបត្រូវបានគេដាក់ឈ្មោះក្នុងក្រុមសម្រាប់ដំណើរទៅលេងក្របខ័ណ្ឌ Champions League លើកដំបូងរបស់គេជាមួយក្រុមបិសាចក្រហមចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៩ ដែលពួកគេបានចាញ់ ២-០ ទៅលើក្រុម Barcelona

លោក Solskjaer បានបន្តថា ការមកដល់របស់ Ronaldo ក៏ដូចជាខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho និងម្ចាស់ពាន World Cup កីឡាករ Raphael Varane ក្នុងរដូវដោះដូរកីឡាកររដូវក្តៅមានន័យថា គាត់មានក្រុមដែលមានសមត្ថភាពប្រកួតប្រជែងគ្រប់ផ្នែកនៅរដូវកាលនេះ។

លោក Solskjaer បានបន្ថែមថា “វាអាស្រ័យលើយើងដើម្បីទទួលបានលទ្ធផល និងដើម្បីបញ្ជាក់ខ្លួនឯងថា យើងអាចឈ្នះពានរង្វាន់។ វាជាអារម្មណ័ល្អបំផុតដែលបានក្លាយជាផ្នែកមួយនៃក្រុម Manchester United ដែលឈ្នះ។ យើងមានការខកចិត្តគ្រប់គ្រាន់ ហើយប្រាកដណាស់យើងត្រូវការឱកាស និងប្រជែងយកព្រឹត្តិការណ៍ធំៗផងដែរ”។

លោក Solskjaer បញ្ជាក់ថា “ប៉ុន្តែក្រុមនេះបានរីកចម្រើន និងមានភាពចាស់ទុំក្នុងរយៈពេលប៉ុន្មានរដូវចុងក្រោយនេះ។នេះតែងតែជាផែនការនៅពេលខ្ញុំចូលមក ដែលយើងបាននិយាយថា ក្នុងរយៈពេល៣ឆ្នាំយើងនឹងមានក្រុមដែលមានបទពិសោធន៍ និងគុណភាពដែលអាចប្រកួតប្រជែងបាន។ ជាមួយនឹងអ្វីដែលយើងបានចុះហត្ថលេខា វាធ្វើឱ្យងាយស្រួលក្នុងការលេង ហើយខ្ញុំពិតជាបានប្រាប់ក្រុមថាខ្ញុំជឿជាក់លើសមាជិកក្រុមទាំងអស់”។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Young Boys នៅវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៤ កញ្ញានេះក្នុងការប្រកួតវគ្គជម្រុះពូល F ពានរង្វាន់ Champions League។ ក្រុមបិសាចក្រហមបានសម្រាំងយកកីឡាករទាំង២២ដើម្បីត្រៀមប្រកួតដូចជា អ្នកចាំទី De Gea, កីឡាករ Heaton, Kovar, Bailly, Dalot, Lindelof, Maguire, Shaw, Varane, Wan-Bissaka; Fernandes, Fred, Lingard, Mata, Matic, Pogba, Sancho, Van de Beek; Elanga, Greenwood, Martial និងខ្សែប្រយុទ្ធ Ronaldo ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print