អភិបាល​ខេត្ត​កណ្ដាល៖​ ដោះស្រាយករណីឈ្មួញយកគ្រឿងចក្រកាយ និងឈូសឆាយផ្តាច់ផ្លូវសាធារណៈអស់ប្រវែង ៣៣៩ម៉ែត្រ នៅចំណុចផ្លូវកំពង់រទេះ ស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោកបានដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយករណីសំណើរបស់ប្រជាពលរដ្ឋចំនួន១៣៥គ្រួសារ រស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានលើកគ្នាមកប្តឹងសុំអន្តរាគមន៍ ដល់រដ្ឋបាលខេត្ត ជួយដោះស្រាយករណីឈ្មួញយកគ្រឿងចក្រកាយ និងឈូសឆាយផ្តាច់ផ្លូវសាធារណៈអស់ប្រវែង ៣៣៩ម៉ែត្រ នៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ថា​ ជាដំណោះជូនប្រជាពលរដ្ឋទាំង១៣៥គ្រួសារ នាពេលនេះ លោកបានបញ្ជាឱ្យរដ្ឋបាលស្រុកកៀនស្វាយ ជូនដំណឹងជាបន្ទាន់ទៅបុគ្គលល្មើសរូបនោះ ដោយទុកពេលឲ្យជួសជុលស្ថាបនាផ្លូវ ដែលបានកាយនោះឡើងវិញក្នុងរយៈពេល១០ថ្ងៃជាកំណត់។

គួរបញ្ជាក់ថា​ ចំពោះ​ករណីមិនអនុវត្តតាម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print