ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក អ៊ុំ ប៊ុនធឿន នាយរងការិយាល័យ ដឹកនាំមន្ត្រីចំណុះការិយាល័យទៅធ្វេីការហ្វឹកហាត់ក្នុងពិធីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យកេីតឡេីងដោយប្រការណាមួយដែលមើលមិនឃើញ។
នៅក្នុងសកម្មភាពខាងលើនេះ លោក អ៊ុំ ប៊ុនធឿន នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ ក៏បានណែនាំឱ្យមន្ត្រីជំនាញទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់អំពីវិធីជួយសង្គ្រោះដេីម្បីធានាបានក្នុងប្រតិបត្តិការខណៈពេលអនុវត្ត។
ជាក់ស្តែងនៅក្នុងការហ្វឹកហាត់អំពីវិធីជួយសង្គ្រោះខាងលេីនេះដែរលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ក៏បានណែនាំទៅលោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យត្រូវចាត់ចែងឱ្យមន្ត្រីជំនាញធ្វើការហ្វឹកហាត់បំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែលមានហេតុការណ៍ចាំបាច់បំផុត។
ជាចុងបញ្ចប់ លោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យ ក៏បានផ្តាំផ្ញើដល់មន្ត្រីជំនាញការិយាល័យទាំងអស់ ត្រូវតែយកចិត្តទុកខ្ពស់បំផុតក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមិនត្រូវគិតពីអ្វីទាំងអស់ក្រៅពីសុខទុក្ខរបស់ពួកគាត់៕
ដោយ៖ អរុណរះ