សមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យបើកបង្រៀននិងហ្វឹកហាត់មន្ត្រីរបស់ខ្លួនក្នុងពិធីជួយសង្រ្គោះប្រជាពលរដ្ឋពេលមានអគ្គិភ័យកើតឡើង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចាត់ឱ្យលោក អ៊ុំ​ ប៊ុនធឿន​ នាយរងការិ​យាល័យ​ ដឹកនាំមន្ត្រីចំណុះការិយាល័យ​ទៅធ្វេីការ​ហ្វឹកហាត់​ក្នុងពិធីជួយសង្គ្រោះប្រជាពលរដ្ឋ​នៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យកេីតឡេីងដោយប្រការណាមួយដែលមើលមិនឃើញ។

នៅក្នុងសកម្មភាពខាងលើនេះ លោក អ៊ុំ​ ប៊ុនធឿន​ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ​ ក៏បានណែនាំឱ្យមន្ត្រីជំនាញទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ហ្វឹកហាត់​អំពីវិធីជួយសង្គ្រោះដេីម្បីធានាបានក្នុងប្រតិបត្តិការខណៈពេលអនុវត្ត។

ជាក់ស្តែងនៅក្នុងការ​ហ្វឹកហាត់​អំពីវិធីជួយសង្គ្រោះខាងលេីនេះ​ដែរលោក ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ ក៏បានណែនាំទៅលោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យត្រូវចាត់ចែងឱ្យមន្ត្រីជំនាញធ្វើការហ្វឹកហាត់បំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែលមានហេតុការណ៍ចាំបាច់បំផុត។

ជាចុងបញ្ចប់ លោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យ ក៏បានផ្តាំផ្ញើដល់មន្ត្រីជំនាញការិយាល័យទាំងអស់ ត្រូវតែយកចិត្តទុកខ្ពស់បំផុតក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមិនត្រូវគិតពីអ្វីទាំងអស់ក្រៅពីសុខទុក្ខរបស់ពួកគាត់៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print