លោក​ឧត្តមសេនីយ៍​ឯក​ ស​ ថេត​៖​ បម្រេីរាស្ត្រឱ្យបានល្អ​ គឺជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រី​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃពុធទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ បម្រេីរាស្ត្រឱ្យបានល្អ​ គឺជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រី​ ។

លោក​ស្នងការ​រាជធានីភ្នំពេញ​ បានបញ្ជាក់បន្ថែមថា​ មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វេីសៀវភៅគ្រួសារ ៣ ទៅ៤ខែ ហេីយ មិនទាន់បានទៀត ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក​ និង​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដេីម្បីធ្វេីការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វេី ប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។

បន្ថែមពីនេះ​ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏សូមអំពាវនាវដល់មន្រ្តីធ្វេីការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទេីបចាប់ផ្តេីមធ្វេី៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print