ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នាថ្ងៃទី១៤ ខែកញ្ញា ការទិញផ្លែមៀនជួយកសិករដោយស្ថានទូតចិននិងសភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ លោក Pan Dongfeng អនុប្រធានអចិន្រ្តៃយ៍សភាពាណិជ្ជកម្មចិននៅកម្ពុជានិងជាប្រធានសមាគមវិស័យកសិកម្ម និងលោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ។ លោក ឈឹម វជីរា បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជានិងសភាពាណិជ្ជកម្មចិននៅកម្ពុជាដែលបានជួយទិញផ្លែមៀនពីកសិករក្នុងស្រុកដោយតាមរយៈមន្ទីរកសិកម្មខេត្ត នេះជាការជួយដ៏មានតម្លៃនិងទាន់ពេលវេលាបំផុតជូនដល់កសិករខេត្តបាត់ដំបង។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ចិននិងកម្ពុជាពុះពាររាល់បញ្ហាប្រឈមនៃជំងឺវីរុសកូវីដ១៩ បានចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ភាគីកម្ពុជាកំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យសត្វល្អិតដែលអាចកើតទៅតាមតម្រូវការ។ រំពឹងទុកថា ផ្លែមៀនកម្ពុជានឹងក្លាយជាផ្លែឈើស្រស់ប្រភេទទីបីដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេកនិងស្វាយ។
9月14日,中国驻柬使馆和柬中国商会扶助农户收购龙眼活动在马德望省农业厅举行。柬埔寨中国商会常务副会长、农业行业协会会长潘东风和马德望省农业厅长秦维吉拉等出席。秦感谢中国驻柬使馆和柬埔寨中国商会通过马德望省农业厅向当地农户收购龙眼,为马德望省的农户们给予了宝贵和及时帮助。王文天大使表示,中柬双方克服疫情影响,已就柬龙眼输华开展谈判工作,柬方正根据要求就潜在的害虫风险制定防治计划和措施,柬龙眼有望成为继香蕉和芒果之后第三个获准对华出口的生鲜水果。៕
ដោយ, សិលា