ស្ថានទូតចិនប្រចាំកម្ពុជា : ចិន-កម្ពុជាបានរៀបចំពិធីប្រគល់ និងទទួលគម្រោងពហុកីឡាដ្ឋានជាតិមរកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅវេលាម៉ោង៥និង៥៧នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះផ្សាយលើផេកផ្លូវការថា, នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនដែលកំពុងតែបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលគម្រោងពហុកីឡាដ្ឋានជាតិមរកតេជោដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងថ្នាក់ដឹកនាំពីបណ្ដាក្រសួងផ្សេងទៀតអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។ ហើយពិធីខាងលើក៏មានការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ផងដែរ។

សម្តេចតេជោបានអញ្ជើញថ្លែងសុន្ទរកថាដោយបានសង្កត់ធ្ងន់ថាចិនគឺជាបងប្អូនដែលអាចជឿទុកចិត្តនិងពឹងផ្អែក ចិននិងកម្ពុជាបានក្លាយជាមិត្តដែកថែប។ ពហុកីឡាដ្ឋានជាតិបញ្ចប់ជាផ្លូវការ គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន អាចជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជា និងចូលរួមកីឡាកាន់តែទូលាយនៃប្រជាជនកម្ពុជា នឹងដើម្បីបម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សកុម្មុយនិស្តចិន រដ្ឋាភិបាលនិងប្រជាជនចិនដោយស្មោះ។

សម្ដេចមានប្រសាសន៍បន្តទៀតថា ភាគីចិនបានជួយកម្ពុជាកសាងផ្លូវថ្នល់ ស្ពាន កម្លាំងអគ្គិសនី និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងទៀតជាច្រើន យើងស្វាគមន៍ការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងរបស់ភាគីចិនយ៉ាងទាន់ពេលវេលា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយចំណោមប្រទេសជាច្រើនដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត អត្រាមរណភាពដោយសារជំងឺវីរុសមានកម្រិតទាប ដែលមានប្រសិទ្ធភាពការពារអាយុជីវិតប្រជាជនកម្ពុជា ក៏បានផ្តល់ការគាំទ្រដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។

សម្ដេចបានបន្តទៀតថា មានមនុស្សមួយចំនួនមើលមកកម្ពុជានៅក្នុងក្រសែភ្នែកដែលមិនត្រឹមត្រូវ ធ្វើការរិះគន់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ កម្ពុជាអនុវត្ដនយោបាយសន្ដិសហវិជ្ជមាន អព្យាក្រឹត្យ។ កម្ពុជាធ្វើមិត្តជាមួយប្រទេសទាំងអស់ គ្មានយកអ្នកណាជាសត្រូវ និងមិនបដិសេធជាមួយជំនួយប្រទេសដទៃ។ ប៉ុន្តែចិនបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជាដែលគ្មានប្រទេសណាអាចជំនួសបាន នេះជាការពិត។ បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា? ទំនាក់ទំនងកម្ពុជា-ចិនក្នុងប្រវត្ដិសាស្ដ្ររបស់កម្ពុជានិងចិនគឺច្រើនសតវត្សរ៍ហើយ។ មេដឹកនាំចិនមិនប្រកាន់ប្រទេសតូចធំ តែងគោរពគ្នាច្បាស់លាស់ គោរពកម្ពុជា។ កម្ពុជាបន្តអនុវត្តនយោបាយចិនមួយ បន្តលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន។ ជាការប្តេជ្ញាចិត្តនៃការអភិវឌ្ឍន៍កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការជាមួយចិនដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ សម្ពាធពីអ្នកនោះ។ ទំនាក់ទំនងដែលកសាងឡើងដោយថ្នាក់ដឹកនាំកម្ពុជា-ចិនជំនាន់មុន ហើយបន្ដរហូតមកដល់ពេលនេះ នៅមានអ្នកបន្ដវេនពង្រឹងនូវទំនាក់ទំនងនេះ។

ក្នុងសុន្ទរកថារបស់ លោក Wang Yi បានលើកឡើងថា ពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិន គឺជាកីឡាដ្ឋានដែលមានទំហំធំជាងគេនិងកម្រិតខ្ពស់បំផុតក្នុងគម្រោងជំនួយរបស់ប្រទេសចិនជូនមិត្តបរទេសរហូតមកដល់បច្ចុប្បន្ននេះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងកម្ពុជា នឹងក្លាយជាទីតាំងតំណាងដ៏សំខាន់មួយទៀតសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា។ ប្រជាជនកម្ពុជាអាចហាត់ប្រាណនៅទីនេះ អត្តពលិកអាចហ្វឹកហាត់សម្រាប់ការប្រកួតនៅទីនេះបាន ដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ ភាគីចិនរីករាយគាំទ្រពន្លឿនអភិវឌ្ឍដល់កម្ពុជាដែលជាមិត្តជិតស្និទ សម្រេចបានការអភិវឌ្ឍន៍រីកចម្រើន។ រដ្ឋាភិបាលនិងប្រជាជនចិននិងកម្ពុជាខិតខំរួមគ្នា បង្កើនពន្លឺរឹតតែត្រចះត្រចង់សម្រាប់សហគមន៍វាសនារួមរវាងចិននិងកម្ពុជានាថ្ងៃអនាគត ទទួលស្វាគមន៍ភាពល្អប្រសើរសម្រាប់អនាគត។

 

គម្រោងកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនជូនចំពោះកម្ពុជាត្រូវបានដំណើរការសាងសង់នាខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ចប់នាខែឧសភា ឆ្នាំ២០២១។ រចនាបទនៃពហុកីឡាដ្ឋាននេះមានរាងដូចនាវា ត្រូវបានរចនាឡើងដោយបានបញ្ចូលសិល្បៈល្អឯកនៃសំណង់ប្រាសាទអង្គរវត្ត បញ្ចូលជាមួយបច្ចេកទេសស្ថាបត្យកម្មកំពូលដែលបង្កើតឡើងដោយចិន សម្រេចបាននូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃវប្បធម៌ខ្មែរនិងស្មារតីនៃ”ស្ថាបត្យករចិន”៕

 

中柬隆重举行援柬体育场项目交接仪式

当地时间2021年9月12日,柬埔寨首相洪森同正在访柬的国务委员兼外长王毅在金边共同出席中国政府援柬体育场项目交接仪式,柬副首相兼外交大臣布拉索昆等政府各部委官员参加,柬全国电视直播。

洪森即席发表长篇致辞,列举大量事实强调中国是柬最可信赖和依靠的兄长,柬中已成为铁杆朋友。柬国家体育场正式落成,是柬中铁杆友谊结出的又一硕果,有利于柬体育事业发展,有利于柬大众体育普及,还将直接服务柬主办2023年东南亚运动会。柬埔寨政府和人民向中国共产党、中国政府和中国人民致以衷心的感谢。

洪森说,中方帮助柬建设道路、桥梁、电力等基础设施的事例不胜枚举,我们正迎来柬中铁杆友谊的收获季节。正是得益于中方提供的新冠疫苗,柬才成为疫苗接种率最高的国家之一,疫情病亡率非常低,有效保护了柬人民生命健康,也为柬经济复苏提供了有力支撑。

洪森表示,有些人总戴着有色眼镜看待柬埔寨,对柬中友好关系指指点点。柬奉行和平共处和中立原则,希望同所有国家交好,不想与任何人为敌,并不拒绝任何国家帮忙。但中国为柬经济社会发展作出的贡献没有任何国家可以替代,这是最基本的事实。柬埔寨不依靠中国,还能依靠谁?柬中友谊已经传承了数百年。中国领导人讲究国家不分大小一律平等,非常尊重柬埔寨。柬将始终恪守一个中国原则,不断深化柬中全面战略合作伙伴关系。任何外部恐吓、诱拉都不会动摇柬发展对华合作的决心。柬中两国老一辈领导人结下的深厚友谊后继有人。

王毅也应邀即席简短致辞,表示中国援柬体育场是迄今对外援助规模最大、等级最高的体育场,是中柬友好合作的真实写照,将成为象征中柬友谊的又一个重要地标。柬埔寨人民可以在这里强健体魄,体育健儿在这里训练备战,争取在2023 年东南亚运动会上创造佳绩。中国愿支持像柬埔寨这样的亲密友好近邻加快发展,实现振兴。中柬两国政府和人民要共同努力,将中柬命运共同体的航船驶向更加光明的未来,迎接更加美好的明天。

中国援柬体育场项目于2017年8月开工建设,2021年5月竣工。体育场整体呈帆船造型,设计吸收了古代吴哥窟建筑工艺精髓,同时使用中方自主研发的一流工艺技术,实现了绚丽多姿的高棉文化同中国“大国工匠”精神交相辉映的完美融合。៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print