ជប៉ុនកំពុងតែពិចារណាក្នុងការចាក់វ៉ាក់សាំងដូសទីបីជូនពលរដ្ឋទូទាំងប្រទេស

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាអភិបាលខេត្ត-ក្រុង ទូទាំងប្រទេសជប៉ុននាថ្ងៃទី១៥ខែកញ្ញា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សំាងប្រឆាំងកូវិដ-១៩ ក្នុងប្រទេសជប៉ុនលោក Taro Kono បានលើកឡើងថា បច្ចុប្បន្ន ជប៉ុនកំពុងតែពិភាក្សាស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋ ។
លោក Taro Kono បានបញ្ជាក់ថា ក្រសួងលោកនឹងទទួលយកការផ្តល់ជាមតិរបស់ក្រុមអ្នកជំនាញនិងបណ្តាអភិបាលខេត្ត-ក្រុងនៅទូទាំងប្រទេសនេះថា តើជប៉ុនគួរតែចាក់វ៉ាក់សាំងដូសទីបីដែរឬទេ។ ប្រសិនបើសម្រេចថាចាក់វ៉ាក់សាំង
ដូសទី៣ ប្រទេសនេះនឹងចាប់ផ្តើមគម្រោងដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ។
ប្រធានគណៈអភិបាលនៃខេត្ត-ក្រុងទូទាំងប្រទេសបានលើកឡើងថា ការចាក់វ៉ាក់សាំងដូសទីបិី អាចជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីបានយ៉ាងល្អ។ ប្រសិនបើអាចជប៉ុននឹងចាប់ផ្តើមចាក់ដូសទីបីជូនពលរដ្ឋនៅក្នុងខែតុលាខាងមុខ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានគណបក្សKomei លោក Natsuo Yamaguchi បានស្នើដល់រដ្ឋាភិបាលជប៉ុនត្រូវត្រួតពិនិត្យ ឲ្យបានឆាប់បំផុតដើម្បីចេញសេចក្តីសម្រេចឲ្យបានទាន់ពេលក្នុងការចាក់វ៉ាក់សំាងដូសទីបីជូនពលរដ្ឋ ៕ដោយ៖ធី រីណា

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print