លោក ឧត្តមសេនីយ៍ត្រី ផាម វ៉ាន់ជួ អញ្ជើញមកជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាជនខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាល បានរៀបចំពិធីស្វាគមន៍ គណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ផាម វ៉ាន់ជួ អញ្ជើញមកជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាជនខេត្តកណ្តាល ដែលនឹងប្រារព្ធឡើងរយៈពេល ០៣ថ្ងៃ (១៤-១៥-១៦) ខែ មេសា នាពេលខាងមុខនេះ។

សមាសភាពអញ្ជើញចូលរួមរបស់គណៈប្រតិភូខេត្ត ដឹកនាំដោយ លោក ម៉ៅ ភិរុណ អភិបាលខេត្ត រួមមាន៖ លោក លោកស្រីអភិបាលរងខេត្ត, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោកស្នងការរងខេត្ត, ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល, លោកនាយក-នាយករងរដ្ឋបាលខេត្ត, ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សរុបចំនួន ៥០នាក់៕​

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print