ចោរដាច់យ៉ៃឆក់អាវអ្នកលក់តាមផ្លូវបានសម្រេចរត់មិនរួចសមត្ថកិច្ចក្របួចជាប់៤នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់អាវអ្នកលក់ដាក់រទះតាមដងផ្លូវបានសម្រេចកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវរថភ្លេីង​ កែងមហាវិថី ឈ្នះ ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយព្យាយាមគេចខ្លួនរហូតទៅដល់ផ្លូវបេតុង​ សង្កាត់កំបូល​ខណ្ឌកំបូល​ ត្រូវបានសមត្ថកិច្ចដេញឃាត់ជាប់ចំនួន៤នាក់​ ។

ជនសង្ស័យទី១ឈ្មោះ អាវ​ ខេរា​ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ។

ឈ្មោះ កុយ ចាន់ស៊ិន​ ១៧ឆ្នាំ

ទី៣ឈ្មោះវណ្ណ​ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ​ ។

ទី៤ឈ្មោះ រី​ សាមុត​ ភេទប្រុស អាយុ១៧ឆ្នាំ​ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ ជនសង្ស័យខាងលេីតែងតែធ្វេីសកម្មភាពឆក់អាវរបស់គាត់ដែលដាក់លក់តាមផ្លូវជាញឹកញាប់​ដោយអាវមួយក្នុងតម្លៃជាង១០ដុល្លារ​ តែមិនដែលឃាត់ខ្លួនបានទេ​ រហូតមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់អាវរបស់គាត់ទៀតភ្លាមនោះប្អូនរបស់គាត់ក៏ជិះម៉ូតូដេញស្រែកចោរៗបង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចដេញរហូតឃាត់ខ្លួនបានចំនួន៤នាក់ និងម៉ូតូ២គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print