លោក ជា សុមេធី សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ឌី ញុឹង ប្រជាពលរដ្ឋរស់នៅភូមិព្រែកសណ្ដែក ឃុំព្រែកចង្រ្កាន ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៦ ខែកញ្ញា

ចែករំលែក៖

ខេត្តព្រៃវែង, នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា, ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោក ឌី ញុឹង ប្រជាពលរដ្ឋរស់នៅភូមិព្រែកសណ្ដែក ឃុំព្រែកចង្រ្កាន ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៥១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

លោកបន្តថា, យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ឌី ញុឹង សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា

របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print