ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយលម្អិតថា, ចំពោះតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
– ប្រេងសាំងធម្មតា = ៤.០០០​ រៀល/លីត្រ
– ប្រេងម៉ាស៊ូត = ៣.៦៥០ រៀល/លីត្រ
តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងពាណិជ្ជបានបញ្ជាក់ថា, ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣០ខែកញ្ញា ឆ្នាំ២០២១ នឹងត្រូវលក់៤,១៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA១ និង ៣.៨១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១ នឹងចុះមក៤.០០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92) និង ៣៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print