​សោកនាដកម្ម​លើ​ស្ពាន​អ្នក​លឿង​ ស្លាប់​៣​នាក់​ឪពុក​ និង​កូន​

ចែករំលែក៖

ខេត្តកណ្តាល​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សោកសៅ​មួយ​បាន​កើតឡើង​ នៅ​លើ​ស្ពាន​អ្នក​លឿង​តែ​ម្តង​បណ្តាល​ឲ្យ​បី​នាក់​ឪពុក​ និង​កូនប្រុស​ កូនស្រី​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។​ អ្នកបើកបរ​រថយន្ត​ក្រោយ​បង្ក​គ្រោះថ្នាក់​បុក​ម៉ូតូ​រួច​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ រសៀល​ ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ស្ពាន​អ្នក​លឿង​ ភូមិ​អំពិលទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។​ សមត្ថកិច្ច​ស្រុក​លើក​ដែក​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ​ ។​

​សមត្ថកិច្ច​ស្រុក​លើក​ដែក​បាន​បញ្ជាក់​ថា​ ករណី​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​មនុស្ស​3​នាក់​ ប្រុស​2​នាក់​ ស្រី​1​នាក់​ ។​ ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្ន​ពេញ​1FN​ 0787​ សេរី​2016​ ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ស្វាយ​រៀង​ ។​ រីឯ​ភាគី​ខាង​រថយន្ត​ ម៉ាក​ VEN​ ZA​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R​ 1119​ ទិស​ដៅ​ពី​ព្រៃវែង​ទៅ​ភ្នំពេញ​ (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​)​ ។​

​នៅ​មុន​ពេល​កើតហេតុ​ ភាគី​ខាង​ម៉ូតូ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ បាន​វ៉ា​រថយន្ត​កុង​ទី​ន័​រ​ ស្រប​ពេល​នោះ​ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ាក​ VEN​ ZA​ បណ្តាល​អោយ​ស្លាប់​មនុស្ស​03​នាក់​ 1​នាក់​ដេក​ស្លាប់​លើក​ស្ពាន​ ចំណែក​ 2​នាក់​ទៀត​ បាន​ខ្ទាត់​ទៅ​ទើរ​លើ​ចន្លោះ​ក្បាល​រថយន្ត​សណ្តោង​កុង​ទី​ន័​រ​ ដែល​បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ហើយ​រថយន្ត​កុង​ទី​ន័​របើក​ទៅ​ចត​ឈប់​ពី​កន្លែង​កើតហេតុ​ចំងាយ​ប្រហែល​មួយ​រយ​ម៉ែត្រ​ ។​

​ប្រភព​បន្ត​ថា​ សមត្ថកិច្ច​បាន​វាស់វែង​កន្លែង​កើតហេតុ​ ហើយ​ដឹក​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​គី​រី​រតនា​រាម​ ហៅ​វត្ត​កំពង់​ភ្នំ​ក្នុង​ រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ចំណែក​មធ្យោបាយ​ទាំង​3​គ្រឿង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ ហើយ​ជំនាញ​កំពុង​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ ៕​

image

image

image

image

image

se

20160330192635 (1)

20160330192633

20160330192635

ដោយ៖ ស្អាង​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print