លោកអគ្គនាយកអង្គភាពសុីម៉ាក់ លើកពីវប្បធម៌ជេរប្រមាថ និងលាបពណ៌របស់ក្រុមប្រឆាំង 

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានសរសេរជាសំណេរលើផេកផ្លូវការ របស់ខ្លួនថា, វប្បធម៌ជេរប្រមាថនិងលាបពណ៌៖​ បានស្តាប់សម្លេងសន្ទនារបស់សម្តេចតេជោចូលប្រជុំ (zoom) ដែលក្រុមប្រឆាំងមិនបានដឹងខ្លួនជាមុន។ អ្វីដែលចាប់អារម្មណ៍នោះគឺមេដឹកនាំក្រុមនេះបានប្រកែកថា​ ខ្លួនមិនបានបណ្តុះវប្បធម៌ជេរប្រមាថ និងលាបពណ៌នេះទេ​ គឺថា​”ថ្នាក់ក្រោមធ្វេីដោយខ្លួនឯង”! ។

លោកបន្តថា, ដេីម្បីងាយយល់រឿងការដឹកនាំបណ្តុះគំនិតនិងស្មារតីឆន្ទ:​ ដុតកំហឹង​ ស្អប់ខ្ពេីម​ និងវាយប្រហារខាងវោហារ​ ខ្ញុំសូមលេីកយកឧទាហរណ៍តិចតួចបំផុតដែលបានឃេីញជាក់ស្តែងនៃលទ្ធផលរបស់វាក្នុងសង្គមជាតិនៃយេីងដូចខាងក្រោម៖

-​ អ្វីដែលគួរឱ្យចាប់អារម្មណ៍រឿងតូចមួយជាមួយមេខែ្មរក្រហម​ ប៉ុល​ ពត​! នៅពេលសម្លាប់លោក​ សុន​ សេន​ និងប្រពន្ធ​ ព្រមទាំងកូនចៅតូចៗទាំងពូជនៅអន្លង់វែង​នោះ​ ប៉ុល​ ពត​បានបកស្រាយថា​ ថ្នាក់ក្រោមអនុវត្តការសម្លាប់នោះហួសគោលការណ៍! គឺគោលការណ៍បញ្ជាឱ្យសម្លាប់ត្រឹមតែលោក​ សុន​ សេន និងប្រពន្ធប៉ុណ្ណោះ​ មិនសម្លាប់ទាំងក្មេងតូចៗឡេីយ! ។

-​ ងាកមកលោក​ នួន​ ជា​ បងធំទី២នៃរបបខែ្មរក្រហមវិញ​ ខ្ញុំធ្លាប់បានជួបគាត់នៅផ្ទះរបស់គាត់ក្បែរព្រំដែននៃខេត្តប៉ៃលិន​ដោយជួបជាមួយអតីតឯកអគ្គរដ្ឋទូតជប៉ុន​ នៅពេលលោកទូតសួរទៅកាន់គាត់អំពីរបបកម្ពុជាប្រជាធិបតេយ្យមានសម្លាប់ប្រជាជនកម្ពុជានោះ​ គាត់បង្កេីនសំឡេងប្រកែកថា​ “របបកម្ពុជាប្រជាធិបតេយ្យយេីងខ្ញុំ​ មិនបានសម្លាប់ប្រជាជនទេ​ មានតែបង្កេីនចំនួនប្រជាជន​ សូមមេីលផែនការយុទ្ធសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យផង​ គឺមានផែនការបង្កេីនចំនួនប្រជាជនឱ្យបាន២៥លាននាក់ត្រឹមឆ្នាំ១៩៨០!”។

-​ សូមមកមេីលភាពជាក់ស្តែងបច្ចុប្បន្នវិញ​ ព្រឹតិ្តការណ៍ឆ្នាំ២០១៣​ តេីការជេរប្រមាថ​ ដុតកំហឹងវណ្ណ:​រវាងអ្នកមានអ្នកក្រ​ ភាពអយុតិ្តធម៌ក្នុងសង្គម​ អំពេីពុករលួយ ភាពស្អប់ខ្ពេីម​ និងការលាបពណ៌ក្នុងសង្គមខែ្មរមានកម្រិតណាដែរ​ តេីបានបំផ្លិចបំផ្លាញអ្វីខ្លះ? តេីវាបណ្តាលមកពីហេតុអ្វី? រហូតមកដល់ពេលថ្មីៗ​នេះ តេីអ្នកណាគេជាអ្នកជេរប្រមាថព្រះមហាក្សត្រម្តងហេីយម្តងទៀត​ តេីគាត់ជានរណា​ ជាមន្ត្រីថ្នាក់ក្រោមនៃក្រុមប្រឆាំងមែនឬ? ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print