ពលរដ្ឋរុស្ស៊ីជ្រើសរើសបោះឆ្នោតសភាតាមអនឡាញ

ចែករំលែក៖

ចាប់ពីថ្ងៃទី១៧-១៩ខែកញ្ញា រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតតំណាងរាស្ត្រហើយៗនៅថ្ងៃទី១៩ គឺជាថ្ងៃបោះឆ្នោតចុងក្រោយបង្អស់ ។ ក្នុងថ្ងៃដំបូងនៃការបោះឆ្នោតមានពលរដ្ឋជាច្រើនបានសម្រេចចិត្តបោះឆ្នោតតាមអនឡាញ។ នៅពេលនេះដែរប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលកំពុងតែធ្វើចត្តាឡីស័កក៏បានបោះឆ្នោតតាមអនឡាញដែរ ។ ក្រៅពីនេះពលរដ្ឋនៅក្នុងទីក្រុងមូស្គូ ប្រមាណ១,២លាននាក់បានបោះឆ្នោតតាមអនឡាញដោយខ្លាចឆ្លងកូវីដ-១៩។ តាមការព្យាករនៅទីក្រុងមូស្គូនឹងមានពលរដ្ឋបោះឆ្នោតតាមអនឡាញមានដល់ទៅ២លាននាក់ ។ កាលពីថ្ងៃទី១៧ខែកញ្ញា លេខាព័ត៌មានរបស់ប្រធានាធិបតីពូទីន លោក Dmitry Peskov បានឱ្យដឹងថា ប្រធានាធិបតីក៏បានបោះឆ្នោតតាមអនឡាញផងដែរ។ ក្រោយការបោះឆ្នោតប្រធានាធិបតីបានថ្លែងទៅកាន់ពលរដ្ឋថា លោកចង់ឲ្យពលរដ្ឋបង្ហាញពីទស្សនៈក្នុងការរស់នៅ និងអំពាវនាវឲ្យជ្រើសរើសអ្នកដឹកនាំដែលខ្លួនស្រឡាញ់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី Mikhail Mishustin ក៏បានបោះឆ្នោតតាមអនឡាញផងដែរពីការិយាល័យរបស់លោក។ នាយករដ្ឋមន្ត្រី Mikhail Mishustin បញ្ជាក់ថា ការបោះឆ្នោតគឺជាកាតព្វកិច្ចដ៏សំខាន់របស់ពលរដ្ឋគ្រប់រូប៕ដោយ៖ធីរីណា

...

ប្រភព៖Baogiaothong.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print