រដ្ឋបាលខេត្តសម្របសម្រួលរៀបចំលក់វេចខ្ចប់នូវបន្លៃ ត្រី សាច់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដោយឥតគិតថ្លៃដឹកជញ្ជូន

ចែករំលែក៖

ខេត្តសៀមរាប, យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ដើម្បីជាសម្រួលដល់ការស្បៀងអាហារហូបចុកប្រចាំថ្ងៃ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម សម្របសម្រួលដល់សហគមន៍ និងអាជីវករលក់ដូរបន្លែ ត្រី សាច់ ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម

ដោយគិតថ្លៃសេវា។ សូមបញ្ចាក់ថា ទីតាំងស្តុកបន្លែ ត្រី សាច់ ចែកជាពីរតំបន់ តំបន់ទី១៖ សង្កាត់ស្វាយដង្គំ សង្កាត់គោកចក និងតំបន់ទី២៖ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ។ បងប្អូននៅតំបន់លឿងទុំក្នុងក្រុងសៀមរាបក៏អាចទិញតាមអនឡាញនៃលេខទំនាក់ទំនងដែលបានផ្សព្វផ្សាយផងដែរ។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង២៣:៥៩នាទី នា ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
គោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕

...

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print