ក្រុម Bayern Munich បានយកឈ្នះលើក្រុមភ្ញៀវ VfL Bochum ក្នុងលទ្ធផល ៧-០ ដើម្បីឡើងទៅឈរកំពូលតារាងនៃក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តជ័យជម្នះយ៉ាងសំបើមទាំងក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ និងនៅ Champions League។
កីឡាករ Leroy Sane បានទាត់បាល់ហ្វ្រីឃីកយ៉ាងល្អដើម្បីចាប់ផ្តើមការប្រកួតចូលទីគូប្រកួតនៅនាទីទី១៧ ហើយកីឡាករ Joshua Kimmichរកបាន២គ្រាប់គឺនៅនាទីទី២៧ និងនៅនាទីទី៦៤ ក្នុងតង់ទី២។
គ្រាប់បាល់ផ្សេងទៀតរកបានដោយកីឡាករ Serge Gnabry, Robert Lewandowski និង Eric Maxim Choupo-Moting ខណៈដែលកីឡាករ Vasilis Lampropoulos របស់ក្រុម Bochum បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី៤៣។
ក្រុម Bayern Munich កំពុងលេងក្នុងឈុតពណ៌បៃតងខ្មៅដែលជាអាវទី៤របស់ពួកគេនៅរដូវកាលនេះ។
ជ័យជម្នះត្រូវបានធានាយ៉ាងពេញលេញក្នុងការឈរកំពូលតារាងលីកកំពូលអាល្លឺម៉ង់ក្នុងកីឡដ្ឋាន Allianz Arena ដែលក្រុមខ្លាំងមួយនេះមាន១៣ពិន្ទុក្នុងការប្រកួត៥សប្តាហ៍កន្លងមក។
ក្រុម Bayern នៅតែមិនស្គាល់រសជាតិចាញ់ក្នុង៧ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ដោយបន្តកាន់កាប់កំពូលតារាងបណ្តោះអាសន្នមាន១៣ពិន្ទុ។ រីឯក្របខ័ណ្ឌ Champions League វិញ ក្រុមខ្លាំងមួយនេះនៅតែធ្វើបានដ៏អស្ចារ្យ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Barcelona ក្នុងការប្រកួតវគ្គជម្រុះលើកដំបូងរបស់ខ្លួន ៕
(រូបភាព ៖ BBC Sport) ដោយ៖ភារៈ