Bayern Munich រក្សាកំណត់ត្រាឡើងវិញក្រោយបំបាក់ក្រុមភ្ញៀវ Bochum ៧ទល់០

ចែករំលែក៖

ក្រុម Bayern Munich បានយកឈ្នះលើក្រុមភ្ញៀវ VfL Bochum ក្នុងលទ្ធផល ៧-០ ដើម្បីឡើងទៅឈរកំពូលតារាងនៃក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តជ័យជម្នះយ៉ាងសំបើមទាំងក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ និងនៅ Champions League

កីឡាករ Leroy Sane បានទាត់បាល់ហ្វ្រីឃីកយ៉ាងល្អដើម្បីចាប់ផ្តើមការប្រកួតចូលទីគូប្រកួតនៅនាទីទី១៧ ហើយកីឡាករ Joshua Kimmichរកបានគ្រាប់គឺនៅនាទីទី២៧ និងនៅនាទីទី៦៤ ក្នុងតង់ទី២

គ្រាប់បាល់ផ្សេងទៀតរកបានដោយកីឡាករ Serge Gnabry, Robert Lewandowski និង Eric Maxim Choupo-Moting ខណៈដែលកីឡាករ Vasilis Lampropoulos របស់ក្រុម Bochum បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី៤៣។

ក្រុម Bayern Munich កំពុងលេងក្នុងឈុតពណ៌បៃតងខ្មៅដែលជាអាវទី៤របស់ពួកគេនៅរដូវកាលនេះ។

ជ័យជម្នះត្រូវបានធានាយ៉ាងពេញលេញក្នុងការឈរកំពូលតារាងលីកកំពូលអាល្លឺម៉ង់ក្នុងកីឡដ្ឋាន Allianz Arena ែលក្រុមខ្លាំងមួយនេះមាន១៣ពិន្ទុក្នុងការប្រកួត៥សប្តាហ៍កន្លងមក។

ក្រុម Bayern នៅតែមិនស្គាល់រសជាតិចាញ់ក្នុង៧ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ដោយបន្តកាន់កាប់កំពូលតារាងបណ្តោះអាសន្នមាន១៣ពិន្ទុ។ រីឯក្របខ័ណ្ឌ Champions League វិញ ក្រុមខ្លាំងមួយនេះនៅតែធ្វើបានដ៏អស្ចារ្យ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Barcelona ក្នុងការប្រកួតវគ្គជម្រុះលើកដំបូងរបស់ខ្លួន ៕

 

...

(រូបភាព ៖ BBC Sport) ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print