មេ​តុងទីន​វេច​លុយ​រត់​ កូន​តុងទីន​ទឹកភ្នែក​ លើកគ្នា​មក​ប្តឹង​ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ឲ្យ​ជួយ​អន្តរាគមន៍​

ចែករំលែក៖

​ភ្នំពេញ​៖​ កូន​តុងទីន​13​នាក់​ ក្នុង​ចំណោម​ កូន​តុងទីន​ចំនួន​២១៩​នាក់​ បន្ទាប់​ពី​នាំ​គ្នា​លេង​តុងទីន​ រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​ស្រាប់តែ​ មក​ដល់​ពេល​នេះ​ ដឹង​ថា​មេ​តុងទីន​បាន​វេច​លុយ​រត់គេច​ខ្លួន​ បាត់​ បាន​ត្រឹម​ទឹកភ្នែក​និង​សោកស្តាយ​ មិនដឹង​ធ្វើ​យ៉ាងណា​ បាន​លុយ​ខ្លួន​មក​វិញ​ នាំ​គ្នារ​ត់ទៅ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ ​។

​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ម៉ោង​ ៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ មានកូនៗ​តុងទីន​ចំនួន​១៣​នាក់​ បាន​ទៅ​ប្តឹង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ឲ្យ​ជួយ​ម្តងទៀត​ បន្ទាប់​ពី​លើក​មុន​មក​ម្តង​រួច​ហើយ​ ។​

​តាម​ស្ត្រី​ម្នាក់​ឈ្មោះ​ សុខ​ សា​វី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ កម្មការិនី​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ មានស្រុក​កំណើត​នៅ​ភូមិ​ អង្គតាសោម​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ បាន​ប្រាប់​និង​បង្ហាញមុខ​ ស្ត្រី​ជា​មេ​តុងទីន​ ឆបោក​យក​លុយ​កូន​រត់គេច​ តាម​រយៈ​រូបថត​ ដល់​អ្នក​យក​ព​ត៌​មាន​ ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​មេ​តុងទីន​មានឈ្មោះ​ ផុត​ សូត្រ​ ហៅ​ខេ​ង​ អាយុ​៣៥​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ FWKK​ ស្នាក់​នៅផ្ទះ​ជួល​ក្បែ​រោងចក្រ​ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ មានស្រុក​កំណើត​នៅ​ ឃុំ​ ប្រាំ​យ៉ា​ម​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​រត់គេច​ខ្លួន​បាត់​ ។​

​បើ​តាម​ស្ត្រី​ឈ្មោះ​អ៊ឹម​ ឃុន​នី​ អាយុ​២៨​ឆ្នាំ​ជា​កូន​តុងទីន​ត្រូវ​បាន​មេ​តុងទីន​បោក​យក​លុយ​រត់​នោះ​ស្នាក់​នៅ​ ផ្ទះ​ជួល​ក្បែរ​រោងចក្រ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​មានស្រុក​កំណើត​នៅ​ជំរុំសាយធូ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​នាង​ខំ​សន្សំ​ប្រាក់​កាក់​ដោយ​លេង​តុងទីន​ដើម្បី​ ប្រមូល​បាន​លុយ​គ្រាន់​ទំនុកបំរុង​គ្រួសារ​ តែ​ពេល​នេះ​បែរជា​មក​ចាញ់បោក​មេ​ អស់​ ទើប​ប្រមូលគ្នា​មក​ប្តឹង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ ឲ្យ​ជួយ​អន្តរាគមន៍​និង​ស្រាវជ្រាវ​តាម​រក​ស្ត្រី​ឆបោក​ខាងលើ​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​

​ប្រភព​ដដែល​ បន្ត​ទៀត​ថា​ មេ​តុងទីន​ឈ្មោះ​ផុ​ន​សូត្រ​ជា​អ្នកធ្វើការ​ងារ​រោងចក្រ​ជាមួយ​គ្នា​ សរុប​អ្នកលេង​ចំនួន​២១៩​នាក់​មាន​ក្បាល​១​ម៉ឺន​រៀល​ ក្បាល​៣​ម៉ឺ​ន​ រៀល​ និង​ក្បាល​៥០​ដុល្លារ​ លេង​ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​រហូត​មក​ដល់​ពេល​នេះ​ជិត​១​ឆ្នាំទៅ​ហើយ​ ចេះ​តែ​នាំ​គ្នា​បង់លុយ​ឲ្យ​មេ​រហូត​ ដោយ​មេ​ ប្រាប់​ថាស​ប្តា​ហ៍​នេះ​ បាន​ទៅ​អ្នក​នេះ​ បាន​ទៅ​អ្នក​នោះ​ធាតុ​ពិត​ពេល​បែក​រឿង​កូន​តុងទីន​ទាំងអស់​ គ្មាន​អ្នក​ណា​បាន​ដេញ​ បាន​លុយ​ឡើយ​។​

​កន្លង​មក​ ជន​រង​គ្រោះ​ទាំងនេះ​ ធ្លាប់​មក​ប្តឹង​ អាជ្ញាធរ​ម្តង​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​តែ​គ្មាន​ដំណោះស្រាយ​ហើយ​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​នេះ​ បាន​ប្រមូលគ្នា​ចំនួន​១៣​នាក់​ មក​ប្តឹង​សា​ជា​ថ្មី​ នៅ​សាលាសង្កាត់​ចោម​ចៅ​ រួម​ជាមួយ​ កាន់​រូបថត​ ស្ត្រី​ជា​មេ​តុងទីន​ឆបោក​ វេច​លុយ​រត់​ មក​បង្ហាញ​ទៀត​ប៉ុន្តែ​មិនដឹង​ថា​ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ដោះស្រាយ​យ៉ាងណា​នៅទេ​ ៕​

image2

image4

image3

image1

ដោយ៖ សុខា​សែន​ជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print