សមត្ថកិច្ចបង្ក្រាបរថយន្តទំនើបដឹកឈើគ្រញូង១គ្រឿង ប៉ុន្ដែម្ចាស់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត បានដាក់ពង្រាយ​កម្លាំង និងបង្ក្រាប​បានរថយន្តស៊េរីទំនើបដឹកឈើផ្ទុកគ្រញូងមួយគ្រឿងប្រគល់ទៅឲ្យជំនាញរដ្ឋបាល​ព្រៃឈើចាត់ការបន្ត រីឯម្ចាស់ឈើដោះស្បែកជើងរត់គេចខ្លួនបាត់ស្រមោលឈឹង។

ហេតុការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ខណៈឈ្មួញដឹកជញ្ជូនចេញទៅកាន់ខេត្ដផ្សេង។​

លោកឧត្តមសេនីយ៍ត្រីអ៊ុំអមារ៉ា ស្នងការរងន​គរបាល​ខេត្ត​សៀមរាបបានឲ្យដឹង​ថា បន្ទាប់ពី​ទទួល​បានដំណឹងពីបណ្ដាញនៅខេត្ដឧត្ដរមានជ័យ កម្លាំង​របស់លោកបាន​សុំគោលការណ៍ពីលោក​ស្នងការ​ដើ​ម្បីចុះបង្ក្រាបបានជាក់ស្តែងតែម្តង។ លោកបន្តថារ​ថយន្ត​ល្មើសនោះបានប្រឹងបើករត់​ដែរតែរត់មិនរួច​ដោយ​សារកម្លាំងសមត្ថកិច្ចចាំស្ទាក់តាមប៉ុស្តិ៍និីមួយៗច្រើន​ហើយ​ពេលជនល្មើសបើកដល់កន្លែងស្ងាត់ក៏រត់បាត់តែម្តង។ លោកបន្ថែមថា បច្ចុប្បន្ននេះលោកបានប្រគល់វត្ថុតាងទាំងនោះឲ្យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់រថយន្ត០១គ្រឿងម៉ាកឡិចស៊ីស(Lexus) ពណ៌ខ្មៅ គ្មាន​ស្លាកលេខដឹកជញ្ជូនឈើអារប្រណីត(គ្រញូង)នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦។ មន្ត្រីដដែល​បន្តថា ឈើទាំ​ងនោះមានចំនួន១៣១ដុំ ស្មើរនឹង៤១៥គូឡូក្រាម ស្មើនឹង០,៣៤៥ម៉ែត្រគូប។

មន្ត្រីដដែលបន្តថា ឈើ​គ្រញូងទាំងនោះកំពុងដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ដែលមានស្នាក់ការនៅស្រុកពួក រីឯរថយន្តឮថាខាងសមត្ថកិច្ចសុំទៅលោកព្រះរាជអាជ្ញាដើម្បីយកមកជិះក្នុងអង្គភាព។

សូមរំលឹកថា ឈើគ្រញូងកំពុងមានហាងឆេងទៀតហើយនៅខេត្តសៀមរាបខណៈដែលគេឃើញមានការបិទបានមួយដង្ហើមចង្រិតនោះ៕

FB_IMG_1459337640142-1

FB_IMG_1459337643287

ដោយ៖ ជានិរន្ដរ៍

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print