អាជ្ញាធរក្រុងហាមឃាត់សំណង់រោងដែករបស់ជនជាតិរុស្សីដែលសង់លេីឆ្នេរអូរត្រេះខុសច្បាប់ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុៈ នាព្រឹកថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ​ ២០១៦​ អាជ្ញាធរក្រុង បានចុះទៅឃាត់មិនឲ្យសាងសង់ និងណែនាំឲ្យរុះរេីដោយខ្លួនឯង ដោយទុក ពេលឲ្យ ២ថ្ងៃ បុ៉ន្តែជនជាតិរុស្សុីមិនព្រមស្តាប់ នឹងមិនព្រមផ្តិចមេដៃលេីកំណត់ហេតុរុះរេី ។

ដូច្នេះរសៀលនេះ លោក​ អុី​ សុខឡេងបានចាត់ឲ្យអភិបាលរងក្រុង លោក លី វ៉ាន់ដា ដឹកនាំកំលាំង និងជំនាញ់ ចុះទៅម្តងទៀត ដេីម្បីណែនាំជនជាតិរុស្សុី ដាច់ខាតត្រូវតែរុះរេីរោងដែកនេះឲ្យហេីយ ទុកពេលឲ្យ ២ថ្ងៃ ដេីម្បីមិនរុះរេី អាជ្ញាធរក្រុង នឹងរុះរេី ដោយមិនទទួលខុសត្រូវការខូចខាត និងអាច ចាត់វិធានការផ្លូវច្បាប់ ។

ជាលទ្ធផលចុងក្រោយជនជាតិរុស្សុីបានយល់ព្រមស្តាប់តាមការណែនាំ និងយល់ព្រមផ្តិតមេដៃរុះរេីដោយខ្លួនឯង រយពេល ២ថ្ងៃឲ្យអស់ ៕

image image image image image

 

សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print