ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលកាន់ដុំថ្មបម្រុងធ្វើសកម្មភាពវាយប្លន់យកម៉ូតូ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវហានណូយកែងផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៣នាក់មាន ទី១ឈ្មោះឡុងណុប ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរធ្វើសំណង់ ទី២ឈ្មោះផែនណាក់ ភេទប្រុស អាយុ២២ឆ្នាំមុខរបរធ្វើសំណង់ និងទី៣ឈ្មោះសុខនី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២នាទីថ្ងៃត្រង់ កម្លាំងល្បាតបានចេញល្បាតក្នុងភូមិសាស្រខណ្ឌលុះមកដល់ចំណុចខាងលើក៏បានឃើញជនសង្សយ័៣នាក់បានកាន់ដុំថ្ម ពេលនោះកម្លាំងយើងមានការសង្ស័យក៏បានឃាត់ខ្លួនយកមកអាវុធហត្ថខណ្ឌដើម្បីសាកសួរតែម្តង៕
ដោយ៖ តុង សីហា
...