ឃាត់ខ្លួនបុរស២នាក់ ជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការរក្សាទុកថ្នាំញៀនដើម្បីជួញដូរ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងតាមវិធានញុះញង់កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅភូមិស្ពានថ្ម សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះផាត ឧសភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ឡានឈ្មួល បច្ចុប្បន្នមានទីលំនៅភូមិស្ពានថ្ម សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ទី២ឈ្មោះហ៊ុន ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបររត់ឡានឈ្នូលដូចគ្នា បច្ចុប្បន្នរស់នៅភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង។

ប្រភពពីមន្ត្រីដដែលបញ្ជាក់ថា ជាមួយការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា(ICE) ទម្ងន់០,៣ក្រាម។

ចប្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចោទប្រកាន់និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតចាត់ការតាមនីតិវិធី៕

20160331031120 (1)

20160331020443

20160331020443 (1)

20160331020443 (2)

ដោយ៖ មាស សុផាត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print