ធ្វេីជាសុំខ្ចីទូរស័ព្ទខលបែរជាព្យាយាមរត់គេចខ្លួន តែត្រូវពលរដ្ឋដេញចាប់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗបន្ទាប់ធ្វេីជាខ្ចីទូរស័ព្ទពីស្ត្រីម្នាក់ខលទៅបងប្អូនលុះពេលបានដល់ដៃហេីយក៏ស្រាប់តែព្យាយាមរត់គេចខ្លួន​ បង្កការភ្ញាក់ផ្អេីល
កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចផ្ទះល្វែងមួយកន្លែង​ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។
ជនសង្ស័យឈ្មោះចន​ ចាន់ដា​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះមាស​ សុផល​ ភេទស្រី អាយុ៣៣ឆ្នាំ​ ជាអាជីវករផ្សារព្រៃទា ស្នាក់នៅកន្លែងកេីតហេតុខាងលេី។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងបោសសម្អាតមុខផ្ទះ ភ្លាមនោះស្រាប់តែមានជនសង្ស័យខាងលេីដេីរចុះដេីរឡេីង​ ហេីយបានមកសុំខ្ចីទូរស័ព្ទម៉ាកoppoរបស់គាត់ខលទៅបងប្អូន​។ពេលនោះគាត់ក៏ឱ្យខ្ចី​ ខណៈបានទូរស័ព្ទដល់ដៃហេីយជននោះបែរជាព្យាយាមរត់គេចខ្លួន​ទេីបរូបគាត់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះជួយដេញចាប់បានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print