ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗបន្ទាប់ធ្វេីជាខ្ចីទូរស័ព្ទពីស្ត្រីម្នាក់ខលទៅបងប្អូនលុះពេលបានដល់ដៃហេីយក៏ស្រាប់តែព្យាយាមរត់គេចខ្លួន បង្កការភ្ញាក់ផ្អេីល
កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះចន ចាន់ដា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះមាស សុផល ភេទស្រី អាយុ៣៣ឆ្នាំ ជាអាជីវករផ្សារព្រៃទា ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងបោសសម្អាតមុខផ្ទះ ភ្លាមនោះស្រាប់តែមានជនសង្ស័យខាងលេីដេីរចុះដេីរឡេីង ហេីយបានមកសុំខ្ចីទូរស័ព្ទម៉ាកoppoរបស់គាត់ខលទៅបងប្អូន។ពេលនោះគាត់ក៏ឱ្យខ្ចី ខណៈបានទូរស័ព្ទដល់ដៃហេីយជននោះបែរជាព្យាយាមរត់គេចខ្លួនទេីបរូបគាត់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះជួយដេញចាប់បានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ