ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ានដាយ បុកជាមួយម៉ូតូមួយគ្រឿងរួចកិនពីលើបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។
ហេតការណ៍នេះបានកើតឡើងកាលវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៦ នៅចំណុចវត្តជោគមង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះទាំង៣នាក់មានទី១ឈ្មោះហ៊ុន ម៉េច ភេទស្រី អាយុ២១ឆ្នាំ (ជាអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកេីតហេតុ ) ទី២ឈ្មោះ សុខ ឆេងអ៊ាន ភេទស្រី អាយុ១១ឆ្នាំ(ជាអ្នករួមដំណើរស្លាប់នៅកន្លែងកេីតហេតុ) និងទី៣ឈ្មោះជា វឿន ភេទស្រី អាយុ ៣១ឆ្នាំ(ជាអ្នករួមដំណើររងរបួសស្រាល) ទាំង៣នាក់មានទីលំនៅភូមិឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដា ពណ៍ ខ្មៅលេខភ្នំពេញ 1CT-9806។ ចំណែកជនបង្កបើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ត្រួយចេក-ស ពាកស្លាកលេខព្រះសីហនុ 3A-1328 ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕
ដោយ៖ សុខ ខេមរា