កុងតឺន័របុកម៉ូតូកិនមនុស្ស២នាក់ស្លាប់នៅមុខវត្តព្រែកព្នៅ​ និងម្តាយរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ានដាយ បុកជាមួយម៉ូតូមួយគ្រឿងរួចកិនពីលើបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។

ហេតការណ៍នេះបានកើតឡើងកាលវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី​​៣១​ ខែមីនា​ ឆ្នាំ​ ២០១៦ នៅចំណុចវត្តជោគមង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ​ ខណ្ឌ​ព្រែកព្នៅ​​។

ជនរងគ្រោះទាំង៣នាក់មានទី១ឈ្មោះហ៊ុន ម៉េច ភេទ​ស្រី អាយុ២១ឆ្នាំ​​​ (ជាអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកេីតហេតុ ) ទី២ឈ្មោះ​ សុខ ឆេងអ៊ាន ភេទ​ស្រី​​ អាយុ១១ឆ្នាំ(ជាអ្នករួមដំណើរស្លាប់នៅកន្លែងកេីតហេតុ) និងទី៣ឈ្មោះជា វឿន ភេទ​ស្រី​ អាយុ ៣១ឆ្នាំ(ជាអ្នករួមដំណើររងរបួសស្រាល) ទាំង៣នាក់មានទី​លំ​នៅ​ភូមិឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដា ពណ៍ ខ្មៅ​លេខភ្នំពេញ​ 1CT-9806។ ចំណែកជនបង្កបើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ត្រួយចេក-ស ពាកស្លាកលេខព្រះសីហនុ 3A-1328 ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕

image1556

image1558

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print