ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់យ៉ាងច្បាស់ថា យ៉ាងយូរ២ថ្ងៃ ស្មៅ និងសំរាម ក្នុងប្រឡាយបារាំង នឹងកាយអោយអស់ ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌសែនសុខ បានដាក់គ្រឿងចាក់ ចុះស្តារប្រឡាយ បារាំង ដើម្បីរំដោះទឹក ដែលមានប្រវែង៦៧០ម៉ែត្រ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់យ៉ាងច្បាស់ថា ៖ យ៉ាងយូរ២ថ្ងៃ ស្មៅ និងសំរាម ក្នុងប្រឡាយបារាំង នឹងកាយអោយអស់! គិតត្រឹមថ្ងៃទី២២ កញ្ញា ២០២១ ស្ថានភាព ទឹកក្នុងប្រឡាយបារាំង បានស្រក់អស់ហើយ ក្រោយ អភិបាលខណ្ឌសែនសុខ បញ្ជាអោយដាក់គ្រឿងចក្រ ស្តារកាយស្មៅ និង សំរាម កាលពីព្រឹកថ្ងៃទី ២០ កញ្ញា ២០២១ អ្វីដែលដែលលោកអភិបាលខណ្ឌខណ្ឌបានអះអាងគឺធ្វើបានតាមការសន្យាមែន។
ពេលមុនក្នុងប្រឡាយបារាំងនេះពោពេញទៅដោយស្មៅ និង សំរាម ណែនណាន់តាន់តាប់ បង្កការកកស្ទះពេញមាត់លូ និងប្រឡាយបារាំង ធ្វើអោយទឹកស្ទើរលែងហូរ ក្នុងប្រឡាយបែរជាហូរលិចផ្លូវចូលផ្ទះពលរដ្ឋ ពេលភ្លៀងធ្លាក់ម្តងៗ ជាពិសេស នារដូវវស្សាតែម្តង ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងប្រឡាយទាំងអស់គ្នាកុំចោលសំរាមចូលក្នុងប្រឡាយវាបណ្តាលអោយស្ទះមាត់លូនឹងមានការលិចលង់ផ្ទះដល់បងប្អូនទាំងអស់គ្នា៕
ដោយ៖ ចន្ទ លីហ្សា