ភ្នំពេញ៖ លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ។
ការចុះចែកអំណោយនេះធ្វើឡើងកាលពីម៉ោង៨ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះលោកមេភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២០គ្រួសារក្នុងម្នាក់ៗទទួលបាន៖ អង្គរ ៣០គីឡូក្រាម, មី ១កេស១, ត្រីខ ១០កំប៉ុង, ឃីត(សារុង ក្រមា មុង ភួយ) ១ និងថវិកា ២ម៉ឺនរៀល។ ក្នុងនោះលោក ដូច ខាន់ដា ប្រធានភូមិបាលខណ្ឌសែនសុខ ១ម៉ឺនរៀល និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ១ម៉ឺនរៀលផងដែរ សរុប២ម៉ឺនរៀល៕
...
ដោយ៖ តុង សីហា