ចុមមេចទៅជាឮថាៈ​ កម្លោះ​ ម៉ៅ ហាជី​ លេចចេញជាដំណឹងលែងលះប្រពន្ធកូនមួយ? ?

ចែករំលែក៖

ភ្នំពេញ៖​ អតីតបេក្ខជនកម្មវិធីCambodia idol បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយមានអ្នកទម្លាយថា លោកធ្លាប់មានប្រពន្ធ និងកូនវ័យ៥ឆ្នាំម្នាក់ ហើយពេលនេះទើបនឹងសម្រេចចិត្តលែងលះប្រពន្ធជាអ្នកចម្រៀងច្រៀងតាមតន្រ្តីសម័យតាមខេត្តដែលធ្លាប់ស៊ីអត់ស៊ីឃ្លានជាមួយគ្នាកន្លងមក។

ក្រោយស្ងប់ស្ងាត់ជុំវិញរឿងរ៉ាវបណ្តឹងជាមួយទូរទស្សន៍ហង្សមាសមិនបានប៉ុន្មានផងស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសទើបនឹងល្បីឈ្មោះម៉ៅ ហាជី បានលេចចេញដំណឹងលែងលះប្រពន្ធដែលធ្លាប់រួមរស់កំសត់កម្រជាមួយគ្នាជាង៥ឆ្នាំកន្លងមកដោយមិនស្តាយស្រណោះ។​ មានការបានលើកឡើងថាតារាចម្រៀងលោក ម៉ៅ ហាជី បានលែងលះប្រពន្ធឈ្មោះ ស្រីមុំ ដែលធ្លាប់តស៊ូជាអ្នកចម្រៀងនៅក្រុមតន្ត្រីសម័យតាមខេត្តជាមួយគ្នា ដោយមិនស្ដាយស្រណោះអនុស្សាវរីយ៍ជូរចត់ និងអាណិតកូនប្រុសម្នាក់ដែលទើបតែមានវ័យប្រមាណ៥ឆ្នាំប៉ុណ្ណោះ។ ប្រភពដដែលបន្តថាលោក ម៉ៅ ហាជី បានភ្ជាប់ទំនាក់ទំនងជាមួយ ប្រពន្ធឈ្មោះ ស្រីមុំ គ្រាដែលពួកគេគឺជាអ្នកចម្រៀងតាមខេត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយនិងរួមរស់ជាមួយគ្នាមានកូនប្រុសម្នាក់ផងដែរ។

នាងស្រីមុំមានរូបសម្រស់មិនសូវស្អាតម្នាក់ហើយពេលនេះបានលែងលះគ្នាអស់រយៈពេលជាងមួយខែមកហើយ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតតារាចម្រៀងរូបនេះលែងប្រពន្ធ ដោយមូលហេតុអ្វីនោះ គេមិនហ៊ានបញ្ជាក់ច្បាស់ទេ ដោយគ្រាន់តែឮអ្នកស្រុកនិយាយថា នៅពេលលោក ម៉ៅហាជី ល្បីទៅមាននារីថ្មីមានរូបសម្រស់ និងទ្រព្យសម្បត្តិស្តុក ជួយជ្រោមជ្រែង ច្រើន។

​គេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀង ម៉ៅ ហាជីបាននៅឡើយទេកាលពីល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០១៦នេះដោយសារ តារាចម្រៀងរូបនេះបានចុចផ្តាច់ទូរស័ព្ទក្រោយពេលោកដឹងថាអ្នកដែលទូរស័ព្ទចូលគឺជាអ្នកសារព័ត៌មាន។ ទោះជាយ៉ាងណាកន្លងមកលោក ម៉ៅ ហាជី និង លោក ប៊ុត សីហាដែលជាអតីតបេក្ខជន Cambodia Idol សុទ្ធតែធ្លាប់មានប្រពន្ធកូនរួចមកហើយមុនពេលចូលប្រឡងនិងក្លាយជាតារាចម្រៀងអាជីពនោះ។

គេនៅបន្តរងចាំតាមដានទៀតថា តើដំណឹងនៃការលែងលះនេះគឺជារឿងពិតឬយ៉ាងណា។ កន្លងមកមានសិល្បករជាច្រើនបានព្យាយាមលាក់លៀមដំណឹងមានប្រពន្ធ និងរឿងរ៉ាវក្នុងក្រុមគ្រួសារជាដើម ព្រោះតែពួកគេបារម្ភពីដំណឹងអាស្រូវទាំងនោះអាចទាញទម្លាក់ប្រជាប្រិយភាពរបស់ខ្លួន៕

image

IMG_0161

image

12509784_1640310422895958_2545746614620986233_n

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print