រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពបាញ់បង្ហោះ ផ្កាយរណបឡើងទៅលើតារាវិថីផែនដីក្នុង គោលដៅស្រាវជ្រាវ និងតាមដានសកម្ម ភាពនានា ពិសេសគឺកម្លាំងយោធាស្រប ពេលដែលចិនកំពុងតែពង្រីកអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
នៅថ្ងៃទី៣០ ខែមីនា ចិនបានបាញ់ បង្ហោះផ្កាយរណបទូរគមនាគមន៍ទៅ កាន់ដងតារាវិថីទទួលបានជោគជ័យនៅ វេលាម៉ោង៤និង១១នាទីព្រឹក។ ផ្កាយ រណបដែលបានបាញ់បង្ហោះនាពេលនេះគឺ ជាផ្កាយរណបទូរគមនាគមន៍លើកទី២២ ហើយដែលបាញ់ទៅលើអាកាស ។
ផ្កាយរណបដែលបានបាញ់នោះឈ្មោះថា Bei Dou ត្រូវបានបញ្ជូនទៅកាន់ទី លំហចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយ រណបនៅស៊ីចាង ភាគពាយព្យ ខេត្ដ ស៊ីឈួន ប្រទេសចិន តាមរយៈគ្រាប់រ៉ុក្កែត Long March-3A ។ នេះជាការបង្ហោះ លើកទី២២៥ហើយ ដែលក្រុមអ្នកវិទ្យា សាស្ដ្រចិនប្រើប្រាស់នូវគ្រាប់រ៉ុក្កែត Long March ៕
ប្រែសម្រួល៖ ម៉ែវ សាធី