ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២:៤៥នាទី នៅចំណុចផ្ទះសំណាក់មូនហៅស្ស ភូមិវត្តគរ
សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុម
អន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណ៍ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន
១២នាក់ ដែលពួកគេមកពពាក់ពួនគ្នា ប្រើសារធាតុញៀន ដោយមិនខ្លាចពីកូវីដ-១៩ ។ ដោយម្ចាស់ផ្ទះសំណាក់អាចជាអ្នកមានចេតនាផ្តល់ទីតាំងអោយក្រុមយុវជនទាំងនេះ ទៅសេពសារធាតុញៀនដោយបំពានច្បាប់។
ក្រុមយុវជនប្រុស-ស្រី១២រូប ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងរួមមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
២.ឈ្មោះ រាគ រឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៣.ឈ្មោះ ថា វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ឈើ ឃុំកំពង់ឈើ ស្រុកកំរៀង
ខេត្តបាត់ដំបង ។
៤.ឈ្មោះ ជា លីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៥.ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៦.ឈ្មោះ ទីន សាភីគី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៧.ឈ្មោះ នួន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៨.ឈ្មោះ ម៉ៅ ឈុនម៉ាល័យ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
៩.ឈ្មោះ ឃឹម ពេជ្ររាសី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង
ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០.ឈ្មោះ កែវ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
១១.ឈ្មោះ វី រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ។
១២.ឈ្មោះ ណាង សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច
ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជនសង្ស័យ មានជម្ងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យ
ព្រះមុនីវង្ស) ។
សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យកបានរួមមាន:
-ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN) ចំនួន ០២ថង់ ទម្ងន់ ១,៣១ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MDMA) ចំនួន ០១ចំហៀង ទម្ងន់ ០,២៣ក្រាម
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ដោយឡែកជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ បន្តតាមនិតិវិធីច្បាប់៕
ដោយ, សិលា