ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញហើយនារសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់ប្រថាប់ដើម្បីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនរួចមក ។
ការយាងនិវត្តរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានការទទួលដោយថ្នាក់ដឹកនាំជាន់ខ្ពស់នានា។
សូមជម្រាបថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យព្រះរាជសុខភាព។
ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាង ទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ កាលពីខែមីនា៕
ដោយ, សិលា