ឧត្តមសេនីយ៍ឯក យឹម លាង​ កងកម្លាំង​នគរបាល​នាយកដ្ឋានអង្គរក្សត្រូវត្រួតពិនិត្យសុខភាពធ្វើតេស្តជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ ជានិច្ចជាកាល លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលផែន និងលោកប្រធាននាយកដ្ឋានអង្គរក្ស តែងតែយកចិត្តទុកដាក់ក្រើនរំលឹកជាប្រចាំដល់កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្សទាំងអស់ឱ្យអនុវត្តន៍តាមអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល” ៣កុំ ៣ការពារ “និងវិធានការសុខាភិបាលដើម្បីការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។

ប្រភពដដែលបន្តថា​ ជាពិសេសកងកម្លាំងនគរបាលដែលត្រូវមានភារកិច្ចត្រៀមទទួលការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ​ និងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យសុខភាព ធ្វើតេស្តជាប្រចាំ ដើម្បីរក្សាសុខភាពផងនិងដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print