ប្រុសឆើតស្រវឹងស្រាឈ្លោះជាមួយប្រពន្ធឪពុកម្ដាយចូលឃាត់ត្រូវកាប់២ដាវរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានប្រើហិង្សាយកដាវកាប់ទៅលើឪពុកម្ដាយបណ្ដាលអោយរងរបួសមូលហេតុចូលទៅឃាត់កុំអោយឈ្លោះជាប្រពន្ធ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ  ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសជាជនសង្ស័យមានឈ្មោះ ទេព ឆើត  អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

ចំណែកឪពុកអ្នករងរបួសមានឈ្មោះទេព ឈីន អាយុ ៥៣ឆ្នាំ មុខរបរ អនុភូមិទាហានក្រោម រស់នៅភូមិជាមួយគ្នារ ត្រូវមួយដាវចំក្រោមគុម្ពត្រចៀកខាងឆ្វេង រងរបួសស្រាល និងម្ដាយ
ឈ្មោះ សូ យិន     អាយុ៥០ឆ្នាំមុខរបរ មេផ្ទះ រស់នៅភូមិឃុំជាមួយគ្នារងរបួស ត្រូវចំកដៃខាងស្ដាំ រងរបួសស្រាល ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុបុរសឈ្មោះទេព ឆើត បានផឹកស្រាឡើងស្រវឹងហើយក៏មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងក្រោយមកឪពុកម្ដាយឃើញសភាពការណ៏បែបនេះក៏ចូលទៅឃាត់កុំអោយឈ្លោះគ្នាព្រោះយប់ងងឹតហើយខ្លាចផ្អើលអ្នកភូមិ។

ប្រភពបន្តថាបន្ទាប់មកស្រាប់តែជនសង្ស័យបានយកដាវកាប់ទៅលើឪពុកម្ដាយបណ្ដាលអោយរងរបួសបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៏ឃាត់ខ្លួនមកសាកសួរតែម្ដង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម  សុថាន

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print