​ចិន​បង្កើន​សកម្មភាព​គ្រប់គ្រង​ដែន​អវកាស​

ចែករំលែក៖

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចិន​បាន​បង្កើន​សកម្មភាព​បាញ់​បង្ហោះ​ ផ្កាយ​រណប​ឡើង​ទៅ​លើ​តារាវិថី​ផែនដី​ក្នុង​ គោលដៅ​ស្រាវជ្រាវ​ និង​តាមដាន​សកម្ម​ ភាព​នានា​ ពិសេស​គឺ​កម្លាំងយោធា​ស្រប​ ពេល​ដែល​ចិន​កំពុង​តែ​ពង្រីក​អំណាច​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។​

​នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ចិន​បាន​បាញ់​ បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ទៅ​ កាន់​ដង​តារាវិថី​ទទួល​បាន​ជោគជ័យ​នៅ​ វេលា​ម៉ោង​៤​និង​១១​នាទី​ព្រឹក​។​ ផ្កាយ​ រណប​ដែល​បាន​បាញ់​បង្ហោះ​នា​ពេល​នេះ​គឺ​ ជា​ផ្កាយ​រណប​ទូរគមនាគមន៍​លើក​ទី​២២​ ហើយ​ដែល​បាញ់​ទៅ​លើ​អាកាស​ ។​

​ផ្កាយ​រណប​ដែល​បាន​បាញ់​នោះ​ឈ្មោះ​ថា​ Bei​ Dou​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទី​ លំហ​ចេញពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយ​ រណប​នៅ​ស៊ី​ចាង​ ភាគ​ពាយព្យ​ ខេត្ដ​ ស៊ី​ឈួ​ន​ ប្រទេស​ចិន​ តាម​រយៈ​គ្រាប់​រ៉ុក្កែត​ Long​ March-3A​ ។​ នេះ​ជា​ការ​បង្ហោះ​ លើក​ទី​២២៥​ហើយ​ ដែល​ក្រុម​អ្នក​វិទ្យា​ សាស្ដ្រ​ចិន​ប្រើប្រាស់​នូវ​គ្រាប់​រ៉ុក្កែត​ Long​ March​ ៕​

fe

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print