ភ្នំពេញ, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ រួមជាមួយ លោកស្រី បណ្ឌិត បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីដាំកូនឈើនៅទិសទី៣ ប៉ៃលិន-សំឡូត។ ពិធីនេះប្រព្រឹត្តទៅនៅក្នុង ភូមិដីក្រហម សង្កាត់ អូតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីដាំកូនឈើនេះប្រព្រឹត្តទៅនៅទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត ដែលមានការចូលរួម មេបញ្ជាការទិសទី ៣, មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិននាយការិយាល័យ ,នាយទាហាន ពលទាហានចំណុះទីបញ្ជាការទិសទី៣, យុវជន ស.ស.យ.ក ខេត្តប៉ៃលិន និងស្ថាប័ននានា ចំណុះគណបញ្ជាការឯកភាពខេត្ត ប៉ៃលិន ។
សូមបញ្ជាក់ផងដែរថាកូនឈើដែលត្រូវនេះគឺមានចំនួន ៤០០០ដើមដែលជាអំណោយរបស់ គណៈអភិបាលខេត្ត ទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត និងតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិនផងដែរ ៕
ដោយ, សិលា