មេបញ្ជាការ​កង​ទ័ព​ជើង​គោក ឧបត្ថម្ភ ម៉ូតូ ៧គ្រឿង ដល់កងការពារព្រំដែនលេខ៥០១ បម្រើការងារអង្គភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់ : លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភ ម៉ូតូ ចំនួន ៧គ្រឿង, ទឹកក្រូច ៤០កេស និងនំធុង ៤០កេស ដល់កងការពារព្រំដែនលេខ៥០១ ក្នុងឱកាបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងដើម្បីបម្រើការងារអង្គភាព។

អំណោយដ៏ថ្លៃថ្លារបស់ លោកមេបញ្ជាការ​កង​ទ័ព​ជើង​គោក ត្រូវបាន ឧត្តមសេនីយ៍ទោ ទាន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនកងទ័ពជើងគោក នាំយកផ្តល់ជូនកងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ទោ ទាន សោភ័ណ្ឌវង្ស បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ លោក មេបញ្ជាការ​កង​ទ័ព​ជើង​គោក ចំពោះ សុខទុក្ខ ការស់នៅ បំពេញភារកិច្ចការពារបូរណៈភាពទឹកដីតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ របស់នាយ-ពលទាហាន កងការពារព្រំដែនលេខ៥០១។

លោកវរសេនីយ៍ឯក ចាន់ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោក មេបញ្ជាការ​កង​ទ័ព​ជើង​គោក ចំពោះការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនគ្រប់រូប ព្រមទាំងបានប្តេជ្ញាចិត្តថែរក្សា និងប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍អង្គភាព៕ ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print