ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់ត្រូវជនឈាមរាវលបចូលទៅចាប់រំលោភខណៈឪពុកម្តាយនាងរវល់ធ្វើចំការដោយទុកនាងនៅផ្ទះម្នាក់ឯង។
ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្មាំ២០១៦ ស្ថិតនៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះម៉េតសៅឌី ភេទប្រុស ឣាយុ២៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលស្រុកឩដុង្គបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានករណីរំលោភសេពសន្ថវៈ មួយបានកើតឡើងបង្កដោយជនសង្ស័យខាងលើទៅលើក្មេងស្រីជាឣនីតិជន នៅភូមិឃុំជាមួយគ្នាដោយជនសង្ស័យខាងលើឃើញឱកាសស្ងាត់ល្ឣក៏លបចូលទៅក្នុងផ្ទះក្មេងស្រីរងគ្រោះធ្វើសកម្មភាពតែពេលកំពុងប្រព្រឹត្តត្រូវបានបងប្អូនក្មេងស្រីរងគ្រោះមកទាន់ក៏រត់យកប្រាសឣាយ៉ូសតែម្តង។
សមត្ថកិច្ចបន្តថា ករណីនេះកើតឡើងនៅវេលាម៉ោង១៧ថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦ នៅចំណុចខាងត្បូងជាប់របងក្នុងដីឡូតិ៍ក្រោយផ្ទះជនរងគ្រោះតែម្តង។ ក្មេងស្រីរងគ្រោះមានឈ្មោះ ទ.ស.ឣ. ឣាយុ៩ឆ្នាំរស់នៅភូមិឃុំកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សេនាស័ក្តិ
...