អាមេរិកជប៉ុន និងកូរ៉េខាងត្បូងបង្កើនការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី​៣១ខែមីនា អាមេរិក ជប៉ុន និងកូរ៉េខាងជើង បានសន្យាសហការគ្នាស្អិតល្មួតជាងនេះ​ក្នុងការអនុវត្តច្បាប់ដាក់ទណ្ឌកម្មរបស់ អ ស ប ប្រឆាំងកូរ៉េខាងជើង ក្រោយពេលដែល​ប្រទេសនេះមានសកម្មភាពឌឺដងបង្ករឲ្យតានតឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
មានប្រសាសន៍ក្រោយជំនួបពិភាគ្សា​ត្រីភាគី ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ និងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេ​បញ្ជាក់ថា ការអនុវត្តច្បាប់ទណ្ឌកម្ម គឺជាគន្លិះដ័សំខាន់ក្នុងការទប់ស្កាត់កូរ៉េខាងជើងបន្តសកម្ម​ភាពឌឺដង គម្រាមកំហែងសន្តិសុខនៅក្នុងតំបន់។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ បញ្ជាក់ថាមេដឹកនាំប្រទេសទាំងបី បានពិភាក្សាពិវិធីសាស្ត្រទប់ទល់និងកូរ៉េខាងជើងដែលបានបង្កើនកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល ។ ទីក្រុងព្យុយ៉ាងនិងទទួលរងការដាក់ទណ្ឌកម្មច្រើនជាងនេះប្រសិនបើកូរ៉េខាងជើងនៅតែបន្តឌឺដងនោះ។
យ៉ាង​ណា​ក៏​ដោយ ទង្វើ​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ ត្រេកត្រអាល​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​ដែល​កំពុង​តានតឹង​ ស្រាប់​រឹត​តែ​ឡើង​ក្តៅខ្លាំង​មួយ​កម្រិត​ទៀត។ សូម​ជម្រាប​ជូន​ថា គ្រាន់​តែ​នៅ ៣ខែ​ដើម​ឆ្នាំ ២០១៦ នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​ចំនួន ៤ដង។ ម្យ៉ាង​ទៀត ការ​ប្រកាស​របស់​លោក​គីម ជុនអ៊ុន​ថ្ងៃ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​បាន​បញ្ជា​ឲ្យ​កងទ័ព​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ និង​ត្រៀមជើងព្រួល​ទប់ស្កាត់​រាល់​ការ​គម្រាម​របស់​កូរ៉េខាងជើង។
ដោយឡែក និង​បន្ថែម​លើ​ទណ្ឌកម្ម​របស់​បញ្ចឹមលោក និង​សហគមន៍​អន្តរជាតិ​នា​ពេល​កន្លង​មក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​កោះហៅ​ក្រុម​ អ្នកជំនាញ​ឯករាជ្យ​មាន​សមាជិក ៤៧នាក់ ឲ្យ​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​អូស ក ថ្នាក់ដឹកនាំកំពូលៗ​របស់​​កូរ៉េខាងជើង​ទៅ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្សជាតិ។ គឺ​ជា​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន៕

image

ដោយ​ មែវ​ សុធី

image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print