កូនអកតញ្ញូវាយម្ដាយបង្កើតរហូតដល់ស្លាប់ដោយសារតែការប្រើប្រាស់គ្រឿងញៀនលើសកម្រិត

ចែករំលែក៖

ខេត្តកណ្ដាល: កូនប្រុសតិរច្ឆានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បានវាយម្ដាយបង្កើតខ្លួនឯងរហូតដល់ស្លាប់យាំងអាណោចអាធ័ម កាលពីថ្ងៃទី២៥ ខែកញ្ញា​​​​​​​​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី​ នៅចំណុចភូមិព្រែកតាបែន​ ឃុំព្រះប្រសប់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ងួន​ សុខគី ភេទស្រី​​ អាយុ​៦២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករឡឥដ្ឋ​​ មានទីលំនៅភូមិឃុំកេីតហេតុ​ (ត្រូវជាម្តាយ)។ចំណែក ជនសង្ស័យ​ឈ្មោះ​ ស្រេង​ លាងហ៊ី ហៅព្រលឹត​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិឃុំកេីតហេតុ(ត្រូវជាកូន)​។
ប្រភព​ដដែលបន្តថា កន្លងមកឈ្មោះ​ ស្រេង​ លាងហ៊ី ធ្លាប់បានប្រេីប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកករហូតមានសភាពញៀន​ថ្នាំ និងផឹកស្រាជាប្រចាំថ្ងៃ​ ហេីយតែងតែជេរប្រមាថ​ ឡូឡា​រករឿងម្តាយរបស់ខ្លួន និងអ្នកជិតខាង ។ លុះមក
ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលា ម៉ោង១១ៈ០០នាទី ឈ្មោះ​ ស្រេង​ លាងហ៊ី មានសភាពស្រវឹងស្រាបានស្រែកជេរឡូឡារករឿងម្តាយ និងអ្នកជិតខាង ហេីយម្តាយបានណែនាំកូនកុំឲ្យមាត់ឡូឡា ជេរគេជេរឯងអ៊ីចឹង ស្រាប់តែភ្លាមនោះជនសង្ស័យខឹងបានវាយម្តាយរបស់ខ្លួនត្រូវចំមុខនិងត្រូវដើមទ្រូងជាច្រេីនដៃ​
ធ្វើឱ្យជនរងគ្រោះដួលទៅលើដី រួចហើយខំងើបប្រវេប្រវាដេីរទៅឡឥដ្ឋ។ រហូតដល់វេលាម៉ោង១៥ៈ០០នាទីថ្ងៃដដែលជនរងគ្រោះបានដាំស្លរួច ក៏ដើរយកសម្លមកឲ្យម្តាយរបស់ខ្លួន ហើយក៏ដើរទៅឡឥដ្ឋវិញ។ ដល់ម៉ោង១៨ៈ០០នាទី ជនរងគ្រោះមានអាការបែកញើសចុកទ្រូង ពេលនោះប្តីជនរងគ្រោះបានធ្វើចលនាឱ្យ។ បន្ទាប់មកជនរងគ្រោះបានសម្ងំដេក រហូតដល់ម៉ោង៧ព្រឹកចូលថ្ងៃទី២៦/៩/២០២១ ប្តីបានដាស់ប្រពន្ធ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ព្រមទាំងប្រាប់ថៅកែឡឥដ្ឋ ឈ្មោះ ជា ចាន់ដេន ហើយថៅកែឡឥដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រះប្រសប់។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ។
យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្តកណ្តាលនិងគ្រូពេទ្យកោសល្យវិច័យសន្ឋិដ្ឋានថា៖ សាកសពឈ្មោះងួន សុខគី ស្លាប់ដោយសាររងរបួសខ្ទាំលើផ្ទៃមុខ ធ្វើឲ្យរឹងធ្គាម ហូបអាហារមិនបាន ខ្យោយ បណ្តាលឲ្យគាំងបះដូងស្លាប់៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print