បុរសម្នាក់សង្ស័យស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនដល់កន្លែងផ្លូវកោងដួលម៉ូតូបោកក្បាលស្លាប់ទាំងក្បាលព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានស្លាប់ភ្លាមនៅកន្លែងខណៈដែលស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន កន្លែងផ្លូវកោង
បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣គីឡូម៉ែត្រ ០៧និង០៨ ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉េត សារាប  អាយុ ២៩ ឆ្នាំ មុខរបរ កម្មរោងចក្រ រស់នៅភូមិ ព្រៃទទឹង ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CE ៣៣៦៦ លើផ្លូវជាតិលេខ ១៣គីឡូម៉ែត្រ ០៧និង០៨ក្នុងទិសដៅ
ពីជើងទៅត្បូង ពាក់មួកសុវត្ថិភាពដោយក្នុងអាការះសង្ស័យស្រវឹងស្រា
ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន កន្លែងផ្លូវកោង
បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់ សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print